កីឡា

កីឡាករ Douglas Luiz ប្រកាសពីទំនាក់ទំនងស្នេហាជាមួយកីឡាការិនី Alisha Lehmann ដែលលេងឱ្យ Aston Villa ដូចគ្នា

image


កីឡាករខ្សែបម្រើ Douglas Luiz របស់ Aston Villa បានប្រកាសនៅលើបណ្ដាញសង្គម Instagram ពីទំនាក់ទំនងរបស់ខ្លួនជាមួយកីឡាការិនី Alisha Lehmann ដែលលេងឱ្យក្រុមនារី Aston Villa កាលពីពេលថ្មីៗនេះ។

Lehamnn អាយុ ២៣ឆ្នាំលេងជាខ្សែប្រយុទ្ធក្រុមនារី ហើយក៏ជាកីឡាការិនីអន្តរជាតិស្វីសផងដែរ។ នាងបានចូលរួម Aston Villa កាលពីរដូវក្តៅមុនពីក្រុមនារី West Ham ។

សូមជម្រាបថា នាង ធ្លាប់ មាន ទំនាក់ទំនង ស្នេហា ជាមួយ កីឡាការិនីដូចគ្នា ពោលគឺកីឡាការិនី Ramona Bachmann របស់ Chelsea ដែល ក៏ លេង ឱ្យ ក្រុម ស្វីសដូចគ្នា ។ ពួកគេថែមទាំង ត្រូវបានបង្ហាញនៅក្នុងភាពយន្តឯកសារ BBC Three រួមគ្នាកាលពីឆ្នាំ២០១៩ផងដែរ។

ដោយឡែក កីឡាករ Luiz ដែលមានអាយុ ២៣ ឆ្នាំគឺជាកីឡាកររបស់ Aston Villa តាំងពីឆ្នាំ២០១៩ ហើយជាកីឡាករអន្តរជាតិប្រេស៊ីល។ គេបានលេងក្រោមការដឹកនាំរបស់លោក Steven Gerrard ក្នុង ៩ប្រកួតចុងក្រោយ ដែលលោកបានចូលកាន់តំណែងជាអ្នកចាត់ការកាលពីខែវិច្ឆិកា។



កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ CTN ហ្វេសប៊ុកផេកផ្លូវការ CTN TV និង ហ្វេសប៊ុកផេក CBS Sport ។ បន្ទាប់មក នៅរៀងរាល់ចុងសប្ដាហ៍ ទស្សនិកជន ក៏អាចទស្សនាការប្រកួតក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕