សង្គម

អតិថិជនជាច្រើននាក់ ឈ្នះរង្វាន់ពីទឹកដោះគោ My Boy

image


ក្រោយពីបានប្រកាសផ្តល់រង្វាន់ទឹកប្រាក់រហូតដល់ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ)កាលពីពេលថ្មីៗនេះ អតិថិជន My Boy ជាច្រើននាក់ បានសម្តែងការភ្ញាក់ផ្អើល និងត្រេកអរជាពន់ពេក ដែលបានឈ្នះរង្វាន់ ហើយទឹកប្រាក់រង្វាន់ទាំងនោះ បានរត់ចូលទៅក្នុងគណនីវីងរបស់ពួកគេ។

“ជាធម្មតានាងខ្ញុំត្រូវបានតែ ១ ឬ២ដុល្លារទេ ប៉ុន្តែលើកនេះពេលបកសំបកមកខ្ញុំឃើញ៣០០០ដុល្លារ ខ្ញុំភ្ញាក់ផ្អើលណាស់ ខ្ញុំគិតថាប្រហែលមិនពិតប្រាកដទេដឹង អញ្ចឹងខ្ញុំក៏ដាក់បញ្ចូលលេខកូដនឹងចូលទៅក្នុងគណនីវីង ហើយក៏ទទួលបាន៣០០០ដុល្លារពិតមែន”។ នេះបើតាមសម្ដីរបស់អ្នកស្រី ឡុង បូនី ម្ចាស់ហាងកាហ្វេជីនអ៉ីងនៅផ្សារធំ ខេត្តកំពង់ចាមដែលទើបតែទទួលបានរង្វាន់ធំកាលពីពេលថ្មីៗនេះ។

អតិថិជនម្នាក់ទៀត ឈ្មោះ ម៉ែន សុខខៃ លក់កាហ្វេនៅផ្សារសាមគ្គី ខេត្តក្រចេះ ក៏ទទួលបានរង្វាន់ទឹកប្រាក់ចំនួន ៣០០០ដុល្លារផងដែរ។

ក្រុមហ៊ុនទឹកដោះគោ My Boy និងធនាគារវីង បានរួមគ្នាផ្តល់រង្វាន់ធំឆ្នាំទីពីរដល់អតិថិជន My Boy។ សម្រាប់ឆ្នាំ២០២២នេះ គឺកាន់តែពិសេសជាងឆ្នាំមុនដែលអតិថិជននឹងមានឱកាសឈ្នះរង្វាន់ពីទឹកដោះគោ My Boy រហូតដល់ទៅ៨០០លានរៀល ហើយរង្វាន់នីមួយៗ អាចមានតម្លៃរហូតដល់ទៅ ១២លានរៀល (៣០០០ ដុល្លារ)។

ការផ្តល់រង្វាន់ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សម្រាប់អតិថិជន My Boy ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង ពួកគេអាចដំឡើងកម្មវិធីស្មាតហ្វូនវីងបានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store និងវាយពាក្យ Wing App និង ទាញយក និងដំឡើងក្នុងទូរសព្ទបានយ៉ាងងាយស្រួល។

សម្រាប់អតិថិជន ដែលទទួលបានរង្វាន់លេខកូដ៩ខ្ទង់ក្នុងសំបកកំប៉ុង My Boy លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) បន្ទាប់មកជ្រើសរើសពាក្យ “ផ្ទេរប្រាក់” (Transfer) បន្ទាប់មកទៀត យកពាក្យ “លេខកូដទៅវីង” (Code to Wing) និងជ្រើសរើស “My Boy” និងបញ្ចូលលេខកូដទាំង៩ខ្ទង់ នោះទឹកប្រាក់នៃរង្វាន់នឹងរត់ចូលគណនីរបស់អ្នកភ្លាម។

អតិថិជនទាំងអស់អាចទុកប្រាក់ក្នុងគណនីវីងក៏បាន ឬអាចដកប្រាក់តាមភ្នាក់ងារវីងជាង១០០០០ កន្លែងទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស និងងាយស្រួលបំផុត៕