មិនពិបាកជិះឆ្ងាយ! ទីតាំងឆៀកថ្មី នៅពោធិ៍សែនជ័យ-អូដឹម បើកដំណើរការហើយ!

ភ្នំពេញ៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ទីតាំងពោធិ៍សែនជ័យ-អូដឹម បានដាក់ឱ្យដំណើរការសាកល្បង ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះតទៅ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទទី២៤ ខែមករានេះ។
ប្រជាពលរដ្ឋអាចយកយានយន្ត មកធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅទីតាំងពោធិ៍សែនជ័យ-អូដឹម ចាប់ពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងនៅលើផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខាងលិចស្តុបជម្ពូរវ័ន ចម្ងាយ ២០០ម៉ែត ជាប់នឹងបុរីអូដឹម២៕
