ជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ជាច្រើនពាន់នាក់ចាប់ផ្តើមចូលទៅក្នុងប្រទេសក្វាតេម៉ាឡាដើម្បីបន្តដំណើរទៅកាន់អាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

ក្វាតេម៉ាឡា៖ ជនអន្តោប្រវេសន៍ហុងឌូរ៉ាស់ប្រមាណ ៣ពាន់នាក់ បានចូលមកដល់ប្រទេសហ្គាតេម៉ាឡានៅថ្ងៃចន្ទ ក្នុងគោលបំណងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានរត់គេចពីអំពើហឹង្សានិងភាពក្រីក្រនៃប្រទេសរបស់ខ្លួន។

ក្បួនជនអន្តោប្រវេសន៍ហុងឌូរ៉ាស់នេះ ត្រូវបានបង្កើតឡើងដោយក្រុមគ្រួសារហុងឌូរ៉ាស់ ដែលស្ត្រីជាម្តាយបាននាំយកកូន របស់គេ ដែលមានទាំងទារកតូចៗ ក្មេងៗ យុវជន រួមនិងមនុស្សពេញវ័យ។

ក្រុមនេះបានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងEsquipulas ប្រទេសហ្គាតេម៉ាឡា បន្ទាប់ពីការប៉ះទង្គិចជាមួយប៉ូលិសក្វាតេម៉ាឡាដែលបានបិទច្រកព្រំដែន។

ការឃាត់ដំណើរបស់ជនអន្តោប្រវេសន៍ធ្វើឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីអនុប្រធានាធីបតីសហរដ្ឋអាមេរិក លោក Mike Pence បានអំពាវនាវឱ្យប្រទេសអាមេរិកកណ្តាលបញ្ឈប់ការធ្វើចំណាកស្រុក។ កាលពីសប្តាហ៍មុនលោក Mike Pence បានប្រាប់បណ្តាប្រទេសនៅអាមេរិកកណ្តាលថា សហរដ្ឋអាមេរិកមានឆន្ទៈដើម្បីជួយដល់ប្រទេសទាំងនោះ តាមរយៈការអភិវឌ្ឍនិងការវិនិយោគសេដ្ឋកិច្ច ប្រសិនបើមេដឹកនាំប្រទេសទាំងនោះ បង្ហាញពីឆន្ទះក្នុងការដោះស្រាយបញ្ហាចំណាកស្រុក, អំពើពុករលួយនិងអំពើហិង្សាដែលបង្កឡើងដោយក្រុមអន្ធពាលនិងឧក្រិដ្ឋជន។

ប្រទេសហុងឌុយរ៉ាស់ មានប្រជាជន ៦៤ ភាគរយដែលស្ថិតនៅក្នុងគ្រួសារក្រីក្រ ហើយពួកគេភាគច្រើនបានរងគ្រោះដោយអំពើឃោរឃៅ ការគំរាមកំហែងនិងការកេងប្រវ័ញ្ចពីសំណាក់ក្រុមអន្ធពាលនិងឧក្រិដ្ឋជន ទាំងការរស់នៅនិងប្រកបរបររកស៊ី៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation