ព័ត៌មានអន្តរជាតិ

ក្រុងហុងកុងផ្អាកជើងហោះហើរឆ្លងកាត់រយៈពេល១ខែមកពីប្រទេស និងដែនដីចំនួន១៥០ដែលមានហានិភ័យខ្ពស់កូវីដ-១៩

image

ក្រុងហុងកុង និងផ្អាកជើងហោះហើរឆ្លងកាត់(transit flights)រយៈពេល១ខែដែលមកពី១៥០ប្រទេសនិងដែនដីជុំវិញពិភពលលោក បន្ទាប់ពីអាជ្ញាធរសុខភាពសាធារណៈបានពិចារណាអំពីហានិភ័យខ្ពស់ដោយសារតែការរីករាលដាលពីវីរុសកូរ៉ូណា បានធ្វើឱ្យទីក្រុងដែលជឿនលឿនផ្នែកហិរញ្ញវត្ថុសកលមួយនេះ ហាក់នៅដាច់ដោយឡែកពីបណ្តាប្រទេសដទៃទៅវិញ។
ការប្រកាសផ្អែកលើការហោះហើរឆ្លងកាត់នេះបានកើតមានឡើង ខណៈដែលទីក្រុងហុងកុង ត្រូវគេរកឃើញថា មានការរីកសាយភាយវីរុសបំប្លែងថ្មីអូមីក្រុងប្រមាណជា ៥០ករណីចាប់តំាងពីដំណាច់ឆ្នំា២០២១នោះមក។
នៅមុនពេលផ្ទុះឡើងនូវករណីវីរុសបំប្លែងថ្មីអូមីក្រុង អាជ្ញាធរសុខភាពសាធារណៈ បាននិយាយថា គេបានតាមដានមើលសមាជិកបំរើការនៅលើយន្តហោះចំនួន២រូបរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលសង្ស័យថា វិជ្ជមាន។
អាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នំា២០២២នេះថា បុគ្គលដែលមានការសង្ស័យនិងមានរោគសញ្ញា ត្រូវដាក់ឱ្យស្ថិតនៅក្នុងកំរិតហានិភ័យខ្ពស់ពីសំណាក់សមត្ថកិច្ចសុខភាពសាធារណៈ ក្នុងរយៈពេល២១ថ្ងៃ នៅមុនពេលធ្វើដំណើរ បើមិនអញ្ចឹងទេ មិនអាចអនុញ្ញតិឱ្យឆ្លងកាត់ទីក្រុងហុងកុងឡើយ ចាប់ពីថ្ងៃទី១៦ ខែមករា រហូតដល់ថ្ងៃទី១៥ខែកុម្ភះឆ្នំា២០២២។
ក្នុងសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់បន្តថា វិធានការណ៍នេះដើម្បីបង្ការកុំឱ្យមានការរីករាលដាលខ្លំាង ចេញពីវីរុសបំប្លែងថ្មី អូមីក្រុង។ កាលពីពេលថ្មីៗនេះ ទីក្រុងហុងកុងបានកំណត់មុខសញ្ញាថា មាន១៥០ប្រទេសនិងដែនដីដែលមានកំរិតហានិភ័យខ្ពស់។
កាលពីសប្តាហ៍មុន ទីក្រុងនេះក៏បានហាមឃាត់ផងដែរ មិនអនុញ្ញាតិឱ្យជើងហោះហើរឆ្លងកាត់ចំពោះជើងហោះហើរណាដែលដឹកអ្នកដំណើរមកពីប្រទេសមួយចំនួនមានដូចជា អូស្រ្តាលី កាណាដា បារំាង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន អង់គ្លេស និងសហរដ្ឋអាម៉េរិក៕


ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ Reuters