សង្គម

រាជរដ្ឋាភិបាលសម្រេចប្រគល់អតីតទីស្ដីការក្រសួងរ៉ែ និងថាមពល ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

image

ភ្នំពេញ៖ យោងតាមលិខិតលេខ ០១០សជណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ប្រគល់ទីតាំង និងអគារអតីតទីស្ដីការក្រសួងរ៉ែនិងថាមពល ជូនគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមន្ត្រីបម្រើការងាររដ្ឋបាល។
ការរៀបចំកិច្ចប្រជុំនេះ ដើម្បីប្រគល់-ទទួលជាផ្លូវការ និងបំពេញតាមនីតិវិធីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នូវទ្រព្យសម្បត្តិរដ្ឋ ដែលមានដូចជា ១.អចលនទ្រព្យ (ដីធ្លី និងអគារ) ដែលចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានទំហំ ដីរដ្ឋចំនួន ០១កន្លែង មានផ្ទៃដីទំហំ ៨៧២ម៉ែក្រការ៉េ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) អគារចំនួន ០១ខ្នង មានទំហំ ៣០២៤ ម៉ែត្រការ៉េ, ២.ចលនទ្រព្យ (សម្ភារការិយាល័យ), ត្រង់ស្វូរចំនួន ០១ឈុត (មិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ), ទូរទស្សន៍ចំនួន ០១គ្រឿង ជាអំណាយ (មិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ), ជើងដាក់ទូរទស្សន៍ចំនួន ០១គ្រឿង (មិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ)។
ព្រមជាមួយគ្នាដែរ រាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល បានប្រគល់ជូនម៉ាស៊ីនត្រជាក់សរុបចំនួន ១០៦គ្រឿង ក្នុងនោះម៉ាស៊ីនត្រជាក់ចំនួន ៨៣គ្រឿង បានចុះក្នុងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងម៉ាស៊ីនត្រជាក់ចំនួន ២៣គ្រឿង មិនទាន់បានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (ឧបសម្ព័ន្ធទី២), ដោយឡែក ការទូទាត់ចំណាយលើសេវាអគ្គិសនី និងប្រព័ន្ធទឹកស្អាត ក្រសួងរ៉ែនិងថាមពល នឹងទូទាត់លើវិក្កយបត្រអំណានប្រើប្រាស់ចុងក្រោយត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានរៀបចំរួចរាល់នូវកំណត់ហេតុប្រគល់-ទទួលទីតាំង និងអគារអតីតទីស្តីការក្រសួងរ៉ែនិងថាមពល តារាងដីធ្លី និងអគារ តារាងសម្ភារការិយាល័យជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់កម្មវិធីប្រគល់-ទទួលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២៕

អត្ថបទ៖ ចេង ឆហួត