សង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ មានជម្រើស២ សម្រាប់ការធ្វើស្ពានឆ្លងទន្លេមេគង្គទៅស្វាយជ្រុំ

image

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ថា មានជម្រើស២សម្រាប់ការធ្វើស្ពានឆ្លងទន្លេមេគង្គទៅស្វាយជ្រុំ ដោយជម្រើសទី១ ប្រើស្ពានតែ១ និងជម្រើសមួយទៀតត្រូវសង់ស្ពាន២ ខណៈការដាក់ឲ្យដេញថ្លៃសាងសង់
នឹងធ្វើឡើងបន្ទាប់ពីប្រភេទស្ពានត្រូវបានរើសរួច។

ទេសរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការស្ថាបនា
ស្ពានថ្មីនៅរាជធានីភ្នំពេញឆ្លងកាត់ទន្លេមេគង្គទៅតំបន់ស្វាយជ្រុំ បច្ចុប្បន្នក្រុមការងារកំពុងសិក្សាលើគម្រោង
ជិតនឹងបញ្ចប់ហើយ ដោយពេលបន្ទាប់គឺការដាក់ឲ្យដេញថ្លៃសាងស្ពាននេះ ខណៈក្រុមការងារកំពុងតែ
មើលលើជម្រើស២ក្នុងការស្ថាបនាស្ពាននេះ ដោយជម្រើសទី១គឺការស្ថាបនាស្ពានតែ១ខ្សែ ដោយធ្វើការភ្ជាប់
ពីទីតាំងម្តុំរដ្ឋាករទឹកនៅផ្លូវកែវចិន្តា ក្នុងខណ្ឌជ្រោយចង្វា ឆ្ពោះទៅកាន់តំបន់ស្វាយជ្រុំតែម្តង និងជម្រើស
មួយទៀតគឺការភ្ជាប់ពីម្តុំផ្សារចាស់ទៅកាន់សណ្ឋាគារសុខារួចភ្ជាប់ទៅកាន់តំបន់អរិយក្សត្រដែលត្រូវសង់ចំនួន ២ស្ពាន ខណៈការសិក្សាទាំង ២ជម្រើសនេះគឺក្រុមការងារសិក្សាទាំងលើការចំណាយថវិកា លំហូរចរាចរណ៍ ហើយបើតាមការរំពឹងទុក ការដ្ឋានស្ថាបនាស្ពានស្វាយជ្រុំនឹងអាចដំណើរការនៅក្នុងឆ្នាំ២០២៣។

គួររំលឹកថាកាលពី ខែមករា ឆ្នាំ២០២២ នៅក្នុងពិធីបើកការដ្ឋានពង្រីក និងកែលម្អ កំណាត់ផ្លូវជាតិ
លេខ៤៨ ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជាបានបញ្ជាក់ពីការសម្រេចសាងសង់ស្ពានមួយនេះជូនកម្ពុជា ដោយស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ មិនត្រឹមតែចូលរួមចំណែកជួយសម្រួលចរាចរណ៍នៅកណ្តាលរាជធា
នីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែវាអាចនឹងក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងរាជធានីភ្នំពេញមួយផ្នែកដែរ៕

អត្ថបទ៖ គិន ច័ន្ទពុទ្ធិ