ព័ត៌មានជាតិ

បង្ក្រាបល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ នៅក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ ចាប់ខ្លួនមនុស្ស៥នាក់

image

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំបញ្ជាដោយ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងមានការចូលរួមពី លោក ទៀវ សំអឿន អភិបាលរងខណ្ឌ និងកម្លាំងចម្រុះ បានចុះបង្ក្រាបជាក់ស្តែង ទីតាំងបើកអ៊ីនធ័រណេតមួយកន្លែង ដែលលួចបង្កប់ភ្នាល់បាល់តាមប្រព័ន្ធអនឡាញ ស្ថិតនៅផ្ទះលេខ២៥៦CE0 ផ្លូវ១៨២ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការបង្ក្រាបនោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៥នាក់ រួមមាន បុគ្គលិកម្នាក់ និងអ្នកភ្នាល់បាល់ចំនួន ៤នាក់ និងបានដកហូត កុំព្យូទ័រចំនួន ៩ឈុត ផងដែរ។ បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទ ចំណែកមនុស្ស និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕