ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរយកចិត្តទុកដាក់ពលរដ្ឋ ខណៈដែលអាកាសធាតុចុះត្រជាក់ នឹងអូសបន្លាយពេលយូរ

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

រូបភាពលោក អេង សុគុណ និងលោក លឹម មុនី

ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរយកចិត្តទុកដាក់ដល់ពលរដ្ឋ ខណៈដែលអាកាសធាតុចុះត្រជាក់ខ្លាំង។ នេះជាការថ្លែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ១១ (អ្នកលឿង-ថ្នល់ទទឺង) នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អាកាសធាតុស្រុកយើងចុះត្រជាក់រហូតដល់ខែកុម្ភៈឯណោះ ដូច្នេះអាជ្ញាធរគ្រប់ជាន់ថ្នាក់ គណៈពង្រឹងដែលចុះមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្តល់ភួយ អាវរងា ដល់ជនចាស់ជរា ពលរដ្ឋដែលគ្មានក្រុមគ្រួសារ»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខប្រជាពលរដ្ឋ ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការយកចិត្តទុក្ខដាក់ថា «ខ្ញ៉ំតែងតែលើកឡើងម្តងហើយម្តងទៀតតាំងពីដើមរៀងមក មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ ត្រូវយកចិត្តទុក្ខដាក់គ្រប់កាលៈទេសៈ»៕