សង្គម

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣២នាក់, ជាសះស្បើយ៣០នាក់ និងស្លាប់ចំនួន៤នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)

image


ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣២នាក់ ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២៥នាក់ និងអ្នកដំណើរពីបរទេស ៧នាក់ ខណៈអ្នកជំងឺចំនួន ៣០នាក់បានជាសះស្បើយ និងស្លាប់ចំនួន ៤នាក់ (ក្នុងនោះ ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០.០០៩ នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦.៣៨៧ នាក់ និងស្លាប់សរុបចំនួន ២.៩១៨ នាក់៕