សន្តិសុខសង្គម

គ្រឿងញៀន១០ការ៉ុង ស្មើ១៧០ដុំ ត្រូវសមត្ថកិច្ចព្រំដែនខ្មែរ-ឡាវ រឹបអូសបាន នៅខេត្តស្ទឹងត្រែង

image


អត្ថបទ៖ ម៉ាក មេត្តា

ស្ទឹងត្រែង៖ នគរបាលការពារព្រំដែន បានឲ្យដឹងនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ថា
នៅម៉ោងប្រហែល៧យប់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងនគរបាលការពារព្រំដែនខ្មែរ-ឡាវ រឹបអូសគ្រឿងញៀនបានចំនួន១០ការ៉ុង ដែលមានចំនួន១៧០ដុំ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលក្រុមបក្ខពួកគ្រឿងញៀនយកចេញពីកោះស្តាំ ស្រុកមឿងខូង ប្រទេសឡាវ។

សមត្ថកិច្ចបន្តថា ករណីប្រតិបត្តិការខាងលើ ពុំមានការឃាត់ខ្លួនជនល្មើស បាននោះទេ ដោយពួកគេបានរត់គេចចូលព្រៃ បាត់អស់ ដោយបន្សល់ទុកតែទូក និងគ្រឿងញៀន។

បច្ចុប្បន្នគ្រឿងញៀនទាំងនេះ ត្រូវបានយកមកទុកនៅស្នងការនគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕