សន្តិសុខសង្គម

បង្ក្រាប និងចាប់ខ្លួនជនជាតិចិនជាច្រេីននាក់ នៅអគារខុនដូមួយកន្លែងក្នុងខណ្ឌទួលគោក ពាក់ ព័ន្ធ ករណី ចាប់ជំរិត

image


ភ្នំពេញ៖ កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្មទណ្ឌ ក្រសួង មហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌទួលគោក ធ្វើការឡោមព័ទ្ធទីតាំងអគារខុនដូមួយកន្លែងចាប់ខ្លួនជនជាតិចិនប្រុសស្រីជាច្រេីននាក់ ពាក់ព័ន្ធករណីចាប់ជំរិត។

យោងតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង ៤:៤០នាទីល្ងាច ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនជាតិចិនទាំងអស់ ឡើងរថយន្តចំនួនពីរគ្រឿង ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី។

ក្នុងករណីនេះដែរសមត្ថកិច្ច មិនទាន់អាចបញ្ជាក់ឱ្យដឹងនៅឡើយទេ ដោយកម្លាំងកំពុងធ្វើការស៉ើបអង្កេតបន្តទៀត និងជឿជាក់ថា នៅមានអ្នកពាក់ព័ន្ធបន្ថែមទៀត៕
ដោយ៖ ឌីយ៉ាម៉ង់