សង្គម

វិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាសាលារៀនចុងក្រោយបង្អស់ ត្រូវបានបើកដំណើរការរៀនឡើងវិញ នៅដើមខែវិច្ឆិកានេះ

image


អត្ថបទ៖ ហ៊ាង ថាច

កំពង់ចាម៖ វិទ្យាល័យព្រះសីហនុ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានបើកដំណើរការ ឲ្យចូលរៀនឡើងវិញនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីត្រូវបានយកធ្វើជាមណ្ឌល ព្យាបាលជំងឺកូវីដកម្រិតស្រាលរបស់រដ្ឋបាលខេត្តកំពង់ចាមអស់រយៈពេលជាច្រើនខែមកនោះ។

ក្នុងឱកាសនេះលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបាន អញ្ជើញចុះសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនាពេលនេះដោយលោកបានបញ្ជាក់ថាសាលារៀនវិទ្យាល័យព្រះសីហនុនេះត្រូវបានបោសម្អាត រៀបចំតុ បាញ់ថ្នាំ សម្លាប់មេរោគ រួមទាំងកាកសំណល់វេជ្ជៈសាស្ត្រមួយចំនួនទៀត ទើបអនុញ្ញាតឲ្យសិស្សចូល រៀននៅពេលនេះតែម្តង។
លោក អ៊ុន ចាន់ដា មានប្រសាសន៍ ថា«ចំពោះការបង្រៀននៅក្នុងថ្នាក់់គឺគ្រូ បង្រៀនត្រូវពាក់ម៉ាស និងទទួលបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ទើបអនុញ្ញាតឲ្យបង្រៀន ចំពោះសិស្សានុសិស្សដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងគឺត្រូវទទួលការចាក់វ៉ាក់សាំង ហើយការទទួលបានចាក់វ៉ាក់សាំងគឺមិនងាយឆ្លង បើឆ្លងគឺមិនងាយប៉ះពាល់ដល់អាយុ ជីវិតនោះទេ»។

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ចាមក៏បានណែនាំដល់សិស្សានុសិស្សលោកគ្រួអ្នកគ្រូត្រូវខិតខំ អនុវត្ត ឲ្យបានខ្ជាប់ខ្ជូននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តឲ្យបានត្រឹមត្រូវតាមស្តង់ដា SOPរបស់ក្រសួងអប់រំដែលបានកំណត់ ៕