សន្តិសុខសង្គម

បង្ក្រាបទីតាំងសង្វៀនជល់មាន់នៅខណ្ឌមានជ័យ ចាប់ខ្លួនអ្នកញៀនល្បែងចំនួន២៦ នាក់ និងសត្វមាន់គកជាច្រើនក្បាល

image


ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ចាប់ឃាត់ខ្លួនមនុស្សចំនួន ២៦នាក់ ម៉ូតូសរុបចំនួន ៣៩គ្រឿង ព្រមទាំងមាន់គកជាច្រើនក្បាល នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ក្នុងករណីឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ដុះស្លែមួយនេះ ធ្វើឡើងនៅចំណុចដីឡូត៍ទំនេរមួយកន្លែង នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ ។ បច្ចុប្បន្នក្រុមអ្នកញៀនល្បែងជល់មាន់ទាំង២៦នាក់ខាងលើ រួមទាំងវត្ថុតាងពាក់ព័ន្ធត្រូវបានដឹកបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕