នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកជួបប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងនៅក្នុងទីក្រុងព្យុងយ៉ាង
| ព័ត៌មានអន្តរជាតិ
SHARE

នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោក ដេវីដ ប៊ីស្លេយ៍ (David Beasley) បានជួបប្រជុំជាមួយប្រធានសភាកូរ៉េខាងជើងលោក គីម យ៉ុងណាម (Kim Yong Nam) នៅក្នុងទីក្រុងព្យុងយ៉ាងកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសកូរ៉េខាងជើងមិនបានទាន់បញ្ចេញព័ត៌មានលម្អិតអំពីខ្លឹមសារនៃការប្រជុំរបស់លោក ប៊ីស្លេយ៍ (Beasley) ជាមួយនឹងលោក គីម យ៉ុងណាម នៅឡើយទេ។


យោងតាមការចេញផ្សាយព័ត៌មានរបស់កម្មវិធីស្បៀងអាហារពិភពលោក, នៅក្នុងអំឡុងដំណើរទស្សនកិច្ចនៅសប្តាហ៍នេះ, លោក ប៊ីស្លេយ៍ (Beasley) នឹងត្រូវជួបជាមួយក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាច្រើនរូបទៀត និងទៅទស្សនកិច្ចនៅតាមសាលារៀន និងកន្លែងមើលក្មេងដែលជាទីតាំងកម្មវិធីនេះបានជួយដល់ពលរដ្ឋកូរ៉េខាងជើង។
សូមរំលឹកថា កម្មវិធីស្បៀងអាហារពិភពលោកបានបង្កើនវត្តមានយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងអំឡុងគ្រោះទុរ្ភិក្សកាលពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។


នៅក្នុងឆ្នាំ២០០៥, កូរ៉េខាងជើងបានព្យាយាមដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើជំនួយស្បៀងអាហារ ហើយចាប់តាំងពីពេលនោះមក មូលនិធិ និងបុគ្គលិករបស់កម្មវិធីស្បៀងអាហារពិភពលោកនៅក្នុងប្រទេសកូរ៉េខាងជើងក៏បានកាត់បន្ថយផងដែរ។


ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយថា គេនៅតែមានគោលបំណងជួយដល់ស្ត្រី និងកុមារចំនួន៦៥ម៉ឺននាក់នៅក្នុងប្រទេសឯកោមួយនេះជារៀងរាល់ខែជាមួយនឹងការផ្តល់អាហារមានសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ជីវិត និងការលូតលាស់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation