ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការអ.ស.ប ៖ការដាក់ពន្ធនាគារអ្នកកាសែត២នាក់របស់Reuters គឺមិនអាចទទួលយកបានទេ

image

អាមេរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានប្រសាសន៍ថា លោកសង្ឃឹមថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងលើកលែងទោសឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានទៅលើ អ្នកសារកាសែតរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រពីរនាក់ ដែលបានជាប់គុកពីបទកាន់កាប់ឯកសារអាថ៌កំបាំងរបស់រដ្ឋ បន្ទាប់ពីពួកគេ បានរាយការណ៍ព័ត៌មានអំពីការសម្លាប់រង្គាលមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាក់ខាញនោះ។

លោក Guterres បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វាមិនអាចទទួលយកបានទេ ដែលអ្នកកាសែតរបស់រ៉យទ័រ ត្រូវជាប់គុកដោយសារអ្វីដែលពួកគេកំពុងបំពេញការងារនោះ។

អ្នកកាសែតទាំងពីររូប ត្រូវបានគេកាត់ទោសជាប់គុក៧ ឆ្នាំកាលពីថ្ងៃទី ៣កញ្ញា ដោយសារតែត្រូវចោទ ថាលួច ពត៌មានសម្ងាត់របស់រដ្ឋ។
ពួកគេទាំងពីរបានរាយការណ៍អំពីយុទ្ធនាការប្រឆាំងកុបកម្មដ៏ឃោរឃៅរបស់កងទ័ពមីយ៉ាន់ម៉ា ដែលបានបណ្ដេញជនម៉ូស្លីម រូហិងយ៉ា ៧សែននាក់រត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស៕