ព័ត៌មានអន្តរជាតិ

ក្រុមបាតុករប្រឆាំងវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ប៉ះទង្គិចជាមួយប៉ូលិសនៅស្លូវេនី

image

ស្លូវេនី៖ ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងជូបហ្សាណា (Ljubljana) ក្នុងប្រទេសស្លូវេនី នៅពេលដែលក្រុមប្រឆាំងនឹងវិធានការរឹតបន្តឹងដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ បានចេញមកធ្វេីការតវ៉ា កាលពីថ្ងៃពុធ ដែលជាការតវ៉ា ចំនួន ៥សប្តាហ៍ជាប់គ្នាមកហេីយ និងបានបង្កការរំខានទៅដល់ការធ្វេីចរាចរណ៍។


ប៉ូលិសបានត្រៀមប្រេីប្រាស់រថយន្តបាញ់ទឹក ខណៈដែលពួកគេកំពុងព្យាយាមបំបែកក្រុមអ្នកតវ៉ាដែលបានបិទផ្លូវបំបែកដ៏សំខាន់មួយនៅកណ្តាលទីក្រុងជូបហ្សាណា (Ljubljana)។
វីដេអូរបស់ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញពីសកម្មភាពរបស់ប៉ូលិសដែលកំពុងបំបែកការធ្វើបាតុកម្មអហិង្សា, ការប៉ះទង្គិចគ្នាជាមួយប៉ូលិស, ការចាប់ខ្លួនក្រុមបាតុករអហិង្សា និងវត្តមានរបស់ប៉ូលិសយ៉ាងច្រេីននៅកន្លែងតវ៉ា។
ប្រទេសស្លូវេនីដែលបច្ចុប្បន្ននេះជាប្រធានប្តូរវេនរបស់សហភាពអឺរ៉ុបបានដាក់ចេញវិធានការដ៏តឹងរ៉ឹងដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ កាលពីខែមុន។


នៅក្រោមវិធានការនេះ ពលរដ្ឋត្រូវតែបង្ហាញភ័ស្ដុតាងថា ពួកគេ បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ឬបានធ្វេីតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ទេីបអាចបន្តធ្វេីការនៅក្នុងក្រុមហ៊ុនរបស់រដ្ឋទាំងអស់។
រហូតមកដល់ពេលនេះ ពលរដ្ឋស្លូវេនីជិត ៤៨% នៃចំនួនពលរដ្ឋសរុបបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ដែលជាអត្រាមួយទាបជាងបណ្ដាប្រទេសភាគច្រេីននៅក្នុងសហភាពអឺរ៉ុប៕