ព័ត៌មានអន្តរជាតិ

WHO៖ការបង្កេីតក្រុមការងារថ្មីមួយអាចជាឱកាសចុងក្រោយក្នុងការស្វែងរកប្រភពដើមរបស់វីរុសកូវីដ-១៩

image


សាច់រឿង៖

អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ បានប្រកាសថា ការបង្កើតក្រុមការងារពិសេសថ្មីមួយប្រហែលជាឱកាសចុងក្រោយក្នុងការស្វែងរកប្រភពដើមនៃវីរុសកូវីដ-១៩។

អង្គការសុខភាពពិភពលោកបានតែងតាំងអ្នកជំនាញចំនួន ២៦រូបដើម្បីចូលរួមក្នុងក្រុមការងារពិសេសនេះដែលនៅក្នុងនោះ ៦រូបធ្លាប់បំពេញបេសកកម្មទៅទីក្រុងវូហានប្រទេសចិននាពេលកន្លងមក ដើម្បីសិក្សាស្រាវជ្រាវរកប្រភពដើមរបស់វីរុសកូវីដ-១៩ ។

ជាងមួយឆ្នាំកន្លះចាប់តាំងពីវីរុសកូវីដ-១៩ ត្រូវបានរកឃើញជាលេីកដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិនមក សំណួរថាតើវីរុសនេះមានប្រភពចេញមកពីណានោះនៅតែមិនទាន់ដឹងច្បាស់នៅឡើយរហូតមកដល់ពេលនេះ។

ក្រុមការងារពិសេសនេះនឹងពិនិត្យមេីលថាតើ វីរុសកូវីដ-១៩ បានឆ្លងពីសត្វមកមនុស្សនៅទីផ្សារក្នុងទីក្រុងវូហាន ឬបានលេចធ្លាយចេញពីមន្ទីរពិសោធន៍ដោយចៃដន្យ។

កាលពីខែកុម្ភៈ ក្រុមការងារមួយរបស់អង្គការសុខភាពពិភពលោកដែលមានភារកិច្ចស៊ើបអង្កេតរកប្រភពដេីមរបស់វីរុសកូវីដ-១៩ បានទៅដល់ប្រទេសចិន ហើយបានសន្និដ្ឋានថា វីរុសនេះប្រហែលជាកើតចេញមកពីសត្វប្រចៀវ ប៉ុន្តែបានថា គេត្រូវការស្រាវជ្រាវបន្ថែមទៀត។

ប៉ុន្តែក្រោយមក ប្រមុខអង្គការសុខភាពពិភពលោកបាននិយាយថា ការស៊ើបអង្កេតនេះត្រូវបានរារាំងដោយការខ្វះទិន្នន័យ និងតម្លាភាពពីប្រទេសចិន៕