សង្គម

ក្រសួងការពារជាតិ ប្រកាសឱ្យប្រជាពលរដ្ឋទៅយកប័ណ្ណចាក់ចាក់សាំង នៅមូលដ្ឋានចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ

image


ភ្នំពេញ៖ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានជូនដំណឹងអំពីទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយ ឥតបង់ប្រាក់ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន៦ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងនៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ មក ទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន។

យោងតាមសេចក្តីជូនដំណឹងរបស់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីជ-១៩ ក្រសួងការពារជាតិបានឱ្យដឹងថា សម្រាប់ពលរដ្ឋនៅតាមមូលដ្ឋានដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ ត្រូវទំនាក់ទំនងជាមួយក្រុមការងារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ហាការដ្ឋានកងពលតូចលេខ៧០ ដោយភ្ជាប់ជាមួយលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ផ្ទាល់ខ្លួន ដើម្បីទទួលយកប័ណ្ណពាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដោយឥតបង់ប្រាក់។

ក្នុងសេចក្តីជូនដំណឹងបន្តថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី២រួចហើយ ត្រូវទំនាក់ទំនងទទួលយកប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌ និងក្រុមការងារនាយទាហាននៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៧:៣០ ដល់ម៉ោង១១:០០ព្រឹក និងរសៀលចាប់ម៉ោង១:៣០ ដល់ម៉ោង៥:០០នាទីល្ងាច និងតាមរយៈទូរស័ព្ទទំនាក់ទំនងនៅតាមមូលដ្ឋានខណ្ឌចំនួន៦ ក្នុងរាជធានីភ្នំពេញ៕

ដោយ៖ មួង សុវណ្ណារិទ្ធ