កីឡា

FFC ប្រកាសថា កីឡាករ ៦នាក់បានឆ្លងកូវីដ១៩ រួមទាំង ចាន់ វឌ្ឍនាកា

image


ភ្នំពេញ៖ យោងតាមសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអនឡាញ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា កីឡាករក្រុមជម្រើសជាតិកម្ពុជា ចំនួន ៦នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩។

បច្ចុប្បន្ន កីឡាករទាំង៦ រូបកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ១ ដែលរៀបចំដោយក្រសួងសុខាភិបាល។ កីឡាករទាំង៦ រួមមាន៖ គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា, ចាន់ វឌ្ឍនាកា, និង អៀន ពិសី ។

សហព័ន្ធបានបន្តថា ស្ថានភាពសុខភាពរបស់ពួកគេគឺធម្មតា ដោយសារស្ថានភាពជំងឺស្រាល ហើយសង្ឃឹមថា ពួកគាត់ នឹងជាសះស្បើយឆាប់ៗនេះ៕