ព័ត៌មានជាតិ

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៦៨នាក់ ខណៈជាសះស្បើយ ៣៥៩នាក់ និងស្លាប់ចំនួន ២៥នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៦៨នាក់ថែមទៀត ក្នុងនោះ ករណីឆ្លងក្នុងសហគមន៍ ២៤៤នាក់ និងអ្នកដំណើរពីបរទេស ២៤នាក់ ខណៈអ្នកជំងឺចំនួន ៣៥៩នាក់ បានជាសះស្បើយ និងស្លាប់ចំនួន២៥នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែតុលានេះ នៅទូទាំងប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លងជំងឹកូវីដ១៩សរុបចំនួន ១១៥.៨៧៥នាក់ អ្នកជំងឺជាសះស្បើយចំនួន ១០៩.៦៥៥នាក់ និងអ្នកស្លាប់សរុបចំនួន ២.៥៨៤នាក់៕