សង្គម

មានធ្លាប់ទៅទិញបង្គារនៅទីតាំងនេះទេ! មន្ត្រីជំនាញរកឃើញ បង្គាប្រមាណ ៥០គីឡូក្រាម មានចាក់បញ្ចូលចាហួយ នៅផ្លូវត្រឡោកបែក

image



ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. សាខារាជធានីភ្នំពេញ បាននាំយករថយន្តពិសោធន៍ ចល័ត ចុះទៅត្រួតពិនិត្យគុណភាពគ្រឿងសមុទ្រនៅផ្សារលក់គ្រឿងសមុទ្រ ដែលស្ថិតនៅ តាមបណ្ដោយផ្លូវលេខ ៥៨៩ (ផ្លូវត្រឡោកបែក) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញមិនបានរកឃេីញសារធាតុ Formaline លេីគ្រឿងសមុទ្រ ទាំងនោះឡេីយ តែបានរកឃេីញថា បង្គា និងបង្កងទឹកសាបចំនួន ៥០.៥០គីឡូក្រាម មានចាក់បញ្ចូលសារធាតុចាហួយដេីម្បីកេងប្រវ័ញ្ច លេីប្រជាពលរដ្ឋជាអ្នកប្រេីប្រាស់។ ក្រោយពីបានត្រួតពិនិត្យឃេីញដូចនេះ មន្ត្រីជំនាញបានធ្វេីការពិន័យ និងណែនាំដល់ម្ចាស់អាជីវកម្មឱ្យឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់តទៅទៀត៕