សន្តិសុខសង្គម

រថយន្ត Rolls Royce បុកថ្មពុះចែកទ្រូងផ្លូវកាលពីយប់មិញ សង្ស័យរថយន្តអតីតភរិយា លោក ឌួង ឆាយ

image



អត្ថបទ៖ យ៉ង សុភា

ភ្នំពេញ៖ រថយន្ត Rolls Royce Phantom Coupe បុកថ្មពុះចែកទ្រូងផ្លូវពីយប់មិញ ត្រូវបានគេសង្ស័យជារថយន្តអតីតភរិយាលោក ឌួង ឆាយ អតីតជាឧកញ៉ា។

រថយន្តស៊េរីទំនើប Rolls Royce ខាងលើពាក់ស្លាកលេខ កម្ពុជា MR.IDOL បានបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យរងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។

ក្រោយកើតហេតុនោះ ក្នុងហ្វេកបុកផេក លោក ឌួង ឆាយ បានសរសេរសារ ដែលមានខ្លឹមសារទាំងស្រុងថា«អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។ ហើយថា «ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»៕