សន្តិសុខសង្គម

ចាប់ខ្លួនជនជាតិចិន៤នាក់ រួមនឹង គ្រឿង ញៀន មួយចំនួន ធំ នៅខេត្តព្រះសីហនុ

image


ព្រះសីហនុ៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ដោយ មានការដឹកនាំសម្របសម្រួលនីតិវីធី ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជ្ញអាជ្ញារង បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនកាលពីយប់ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ២០:០០នាទី នៅចំណុចខាងក្រោយកាសុីណូហួយ ហ័រ ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់២ ក្រុង-ខេត្ដព្រះសីហនុ។



ក្នុងប្រតិបត្តិការនោះ បានចាប់ខ្លួនជនសង្ស័យម្នាក់ជនសង្ស័យ ឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជន ជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងក្រុមទី២១ ភូមិ៤ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអុិចស្តាសុី ប្រភេទម្សៅ(MDMA) ចំនួន ១កញ្ចប់, ថ្នាំញៀនអុិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន ៤ដប
, ថ្នាំគ្រាប់មានអក្សរWY មេតំហ្វេតាមីន ចំនួន ៣កញ្ចប់, ទូរស័ព្ទចំនួន ២គ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ ស្នងការដ្ឋាន នគរបាល ខេត្ត ព្រះសីហនុ ដែលទទួលបាននៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។



យោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញក៏បានឈានដល់ឆែកផ្ទះជួលមួយកន្លែងនៅក្រុម២១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀត ឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ និងឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដមាន។ អ្នកទាំងពីមានទីលំនៅ ក្រុម២១ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចំណែកវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន ១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សរWY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់, ថ្នាំញៀនអុិចស្តាសុីប្រភេទទឹក(MDMA) ចំនួន២ដប, ថ្នាំញៀនអុិចស្តាសុីប្រភេទម្សៅ(MDMA) ចំនួន ២កញ្ចប់, ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ២គ្រឿង, ទូរស័ព្ទចំនួន ១ គ្រឿង។



លុះមកដល់វេលាម៉ោង២ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការជាមួយកម្លាំងជំនាញ ដោយបាននាំទៅឆែកឆេរបន្ទប់ស្នាក់នៅមួយកន្លែងរបស់ជនសង្ស័យឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្រុម១១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ចពោះវត្ថុតាងដកហូតបានរួមមាន ម្សៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ៧កញ្ចប់ និងទូរស័ព្ទចំនួន ២គ្រឿង ថែមទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕