សង្គម

អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុលកាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ប្រមាណជិត២០០ម៉ែត្រ

image



សៀមរាប៖អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការងារជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើច្រាំងកសិន្ធុរខាងលិចផ្នែកខាងត្បូងនៃស្ពានហាលប្រាសាទអង្គរវត្ត ដើម្បីលើកតម្លៃសំណង់បុរាណឱ្យនៅគង់វង្ស រក្សាទឹកទុកដើម្បីភាពរឹងមាំរបស់គ្រឹះប្រាសាទ និងបង្កើនសោភណ្ឌភាពស្រស់ស្អាតបន្ថែមនៃប្រាសាទអង្គរវត្ត។

មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ លោក ម៉ៅ សុខនី បានឱ្យដឹងថា គម្រោងជួសជុលនេះមានប្រវែងសរុប ២០០ម៉ែត្រ ដោយចែកចេញជា៣ដំណាក់កាល និងប្រើប្រាស់ពេលវេលាជួសជុលចំនួន ៣ឆ្នាំ។ ច្រាំងកសិន្ទុប្រាសាទអង្គរវត្តនេះ ធ្លាប់មានប្រវត្តិបានធ្វើការជួសជុលជាច្រើនដងរួចមកហើយ ដោយសាលាបារាំងចុងបូព៌ា អ្នកជំនាញការអ៊ីតាលី និងអ្នកជំនាញការប្រទេសឥណ្ឌា៕