សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់ប្រទេសចិនហើយ
| ព័ត៌មានជាតិ
SHARE

ចិន៖ នៅម៉ោងប្រមាណជា១២:១០ថ្ងៃត្រង់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ទីក្រុងណាននីង នៃខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាពហើយ ដើម្បីចូលរួមបើកពិព័រណ៍ចិនអាស៊ានលើកទី១៥ ដែលកម្ពុជាជាប្រទេសកិត្តិយស។

អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ (WuXu) នៃទីក្រុងណាននីង សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ​ និងស្និទ្ឋស្នាលបំផុតពីមន្រ្តីជាន់ខ្ពស់ចិនជាច្រើនរួមទាំង លោក ឡាន ទៀនលី (Lan Tianli) ប្រធានគណៈកម្មាធិការសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិនតំបន់ស្វយ័តជនជាតិក្វាងស៊ី និងមន្ត្រីស្ថានទូតនៃកម្ពុជាជាច្រើនរូបទៀតផង។

នៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មានកម្មវិធីជួបជាមួយក្រុមហ៊ុនវិនិយោគចិន និងជួបជាមួយនិស្សិតកម្ពុជាជាង២០០ នាក់ដែលកំពុងសិក្សានៅប្រទេសចិន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation