ព័ត៌មានជាតិ

រាលដាលកាន់តែខ្លាំង! អាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងផ្សារចំនួន ២៧ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង 

image

បាត់ដំបង៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលភ្នាក់ងារ CNC ប្រចាំខេត្តបាត់ដំបង ទទួលបាននៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នេះបានដឹងថា រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្សារក្នុងភូមិសាស្ត្រខេត្តបាត់ដំបង សម្រាប់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) នៅក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ដោយសារចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មានការកើនឡើងជាបន្ត បន្ទាប់ក្នុងរយៈពេលថ្មីៗនេះ ។ 

ផ្សារដែលត្រូវបិទខ្ទប់នេះ គឺមាន 

.ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង 

.ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង 

.ផ្សារអប្សរាផ្សារលើ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

.ផ្សារ១៣ មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង

.ផ្សាររោងល្ខោន ស្ថិតនៅក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង

.ផ្សារ ភូ ពុយ ស្ថិតនៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង

.ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

.ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

.ផ្សារថ្មីថ្មគោល ស្ថិតនៅក្នុងឃុំតាពូង ស្រុកថ្មគោល

.ផ្សារជ្រៃ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល 

.ផ្សារបាសែត ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ

.ផ្សារតាប៉ុន ស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ

.ផ្សារនរា ស្ថិតនៅក្នុងឃុំនរា ស្រុកសង្កែ

.ផ្សារខ្វែង ស្ថិតនៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ

.ផ្សារកំពង់ព្រៀង ស្ថិតនៅក្នុងឃុំកំពង់ព្រៀង ស្រុកសង្កែ

.ផ្សារអន្លង់វិល ស្ថិតនៅក្នុងឃុំអន្លង់វិល ស្រុកសង្កែ

.ផ្សារមោងឫស្សីចាស់ ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី

.ផ្សារមោងឫស្សីថ្មី ស្ថិតនៅក្នុងឃុំមោង ស្រុកមោងឫស្សី

.ផ្សារព្រៃស្វាយ ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី

.ផ្សារក្រឡោមភ្លុក ស្ថិតនៅក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី

.ផ្សារថ្នល់បត់ ស្ថិតនៅក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី

.ផ្សារព្រៃរុន ស្ថិតនៅក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី

.ផ្សារដើមចាន់ ស្ថិតនៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី

.ផ្សារតាលាស់ ស្ថិតនៅក្នុងឃុំតាលាស់ ស្រុកមោងឫស្សី

.ផ្សារកូនខ្លុង ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី

.ផ្សារ KRD ស្ថិតនៅក្នុងឃុំបឹងរាំង ស្រុកកំរៀង

.ផ្សារកំប្រង់ ស្ថិតនៅក្នុងឃុំតាក្រី ស្រុកកំរៀង ។

ក្នុងអំឡុងពេលបិទខ្ទប់ទីតាំងជាបណ្តោះអាសន្ននេះ រដ្ឋបាលក្រុង ស្រុក ពាក់ព័ន្ធខាងលើត្រូវ៖ហ៊ុំព័ទ្ធ និងផ្អាកការចេញ-ចូលទីតាំងទាំងនេះ ។

កំណត់ទីតាំងលក់ដូរជាបណ្តោះអាសន្ន សម្រាប់ការលក់ដូរគ្រឿងឧបភោគ បរិភោគ បន្លែ ត្រី សាច់ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃចាំបាច់ផ្សេងៗ ដោយត្រូវមានគម្លាតទីតាំងលក់ដូរពីមួយទៅមួយ ២ម៉ែត្រ ទៅ២,៥ម៉ែត្រ ។ ក្នុងករណីរៀបចំគម្លាតនេះពុំបាន គឺត្រូវផ្អាកដូចការលក់ដូរប្រភេទឥវ៉ាន់ទំនិញផ្សេងៗទៀតដែរ ។

កំណត់ឱ្យអ្នកលក់ និងអ្នកទិញពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពបុគ្គល និងមានទឹកអាល់កុល ឬដែលសម្អាតដៃជាប់ជាប្រចាំ ។

ក្នុងសេចក្តីប្រកាសក៏បានបញ្ជាក់ដែរថា ត្រូវអនុវត្តការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលណា ដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាល និងសុខាភិបាលរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរាលដាល

នៃជំងឺកូវីដ១៩ ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដ៏ទៃទៀតឡើយ ៕ដោយ៖ ឡាច សុគន្ធាវី