ព័ត៌មានជាតិ

មនុស្ស ៨នាក់​ ដែលប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹងកាលពីយប់អាធ្រាត្រ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​ 

image

ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានឃាត់ខ្លួនមនុស្ស​ចំនួន​ ៨នាក់( ស្រី​ ១នាក់)​ ដែលបានប្រមូលផ្តុំគ្នាផឹកស៊ីគ្រឿងស្រវឹង​ ទាំងកណ្ដាលយប់អធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។ 

យោងតាមការឱ្យដឹងពី​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩​ បានអះអាងថា ការចាប់ខ្លួនពួកគេទាំង​ ៨នាក់​នោះ​ ដោយសារមិនបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។​ បច្ចុប្បន្នពួកគេ និងម៉ូតូ​ចំនួន ៤គ្រឿង ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។

សូមបញ្ជាក់ថា​ រាជធានីភ្នំពេញ​ ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាលរយ:ពេល ១៤ថ្ងៃ មិនអាចធ្វើចរាចរណ៍ចាប់ពីម៉ោង​ ៩យប់​ រហូតដល់ម៉ោង ៣ភ្លឺ ដល់ថ្ងៃ១២ ខែសីហា ឆ្នាំ២០២១៕