ព័ត៌មានជាតិ

ច្រើនណាស់! ខេត្តបន្ទាយមានជ័យ មានអ្នកឆ្លងកូវីដ-១៩ថ្មី ជិត ៣០០នាក់ ភាគច្រើនជាពលករមកពីថៃ

image

បន្ទាយមានជ័យ៖ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២៧៦នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ខណៈមានអ្នកជាសះស្បើយចំនួន ២០៨នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះ។

ក្នុងសេចក្តីប្រកាស បានឱ្យដឹងថា ការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីដ៏ច្រើនមិនធ្លាប់មាននេះ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) និងមន្ទីរពិសោធន៍ជាតិភ្នំពេញ(NIFH) នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទាំងឆ្លងក្នុងសហគមន៍ និងពលករវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរខេត្ត។ 

សូមបញ្ជាក់ថា ពលករនៅប្រទេសថៃ បានសម្រុកចូលមកប្រទេសកម្ពុជាវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយសារមានការផ្ទុះឡើងជាថ្មីជំងឺកូវីដ-១៩ក្នុងប្រទេសថៃដែលគួរឱ្យព្រួយបារម្ភ។ ការនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យបិទខ្ទប់ច្រកទ្វារព្រំដែនទាំងអស់បណ្តោះអាសន្ន១៤ថ្ងៃ ចំពោះបណ្តាខេត្តមានព្រំដែនជាប់ជាមួយប្រទេសថៃ លើកលែងតែការចេញចូលទំនិញប៉ុណ្ណោះ៕