កីឡា

EURO 2020៖ អ្នកគាំទ្រអង់គ្លេស វាយប្រហារជនជាតិអ៊ីតាលី រួមមានការរើសអើងជាតិសាសន៍និងការបំផ្លាញទង់ជាតិ បន្ទាប់ពីចាញ់

image

អ្នកទស្សនាមួយចំនួនក្នុងព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០ វគ្គផ្តាច់ព្រ័ត្រ បានយកបណ្ដាញសង្គម Twitter ដើម្បីចែករំលែកវីដេអូអំពីអំពើហឹង្សាដែលថ្កោលទោសដល់អ្នកគាំទ្រអង់គ្លេស ដែលជាអ្នកចាញ់ការប្រកួត។

បន្ទាប់ពីក្រុមជម្រើសជាតិប្រទេសអ៊ីតាលី បានលើកពានយូរ៉ូឆ្នាំ២០២០ នៅឯកីឡដ្ឋាន Wembley អំពើហឹង្សាបានកើតឡើងនៅតាមដងផ្លូវនៃទីក្រុងឡុងដ៍ ដោយអ្នកគាំទ្រអង់គ្លេស ដែលមិនសប្បាយចិត្តនឹងលទ្ធផលបរាជ័យរបស់ក្រុមជម្រើសជាតិអង់គ្លេស ខណៈពេលដែលអ្នកគាំទ្រអ៊ីតាលី បានបង្ហាញពីភាពរីករាយរបស់ពួកគេ។

ការណ៍នេះបង្ហាញឱ្យឃើញច្បាស់ថា ការប្រកួតត្រូវបានគេឃើញរូបភាពទាំងការអបអរសាទរ និងការបង្ហាញទុក្ខព្រួយ។ វាក៏មើលទៅជាផ្នែកអាក្រក់មួយនៃអ្នកគាំទ្រអង់គ្លេសមួយចំនួន ដែលបានចាប់ផ្តើមធ្វើឡើងទាំងកាយសម្បទា ពាក្យសម្ដី និងការរើសអើងជាតិសាសន៍ទៅលើជនជាតិអ៊ីតាលី។

នៅតាមដងផ្លូវនៃទីក្រុងឡុងដ៍ មានការបំផ្លិចបំផ្លាញ និងបង្កអំពើហឹង្សាដែលបានរាលដាលដល់ការទាស់ទែងគ្នារវាងក្រុមមួយចំនួន។ អ្នកគាំទ្រអង់គ្លេស ត្រូវបានគេមើលឃើញថា បានប្រមាថទង់ជាតិរបស់ប្រទេសអ៊ីតាលីដោយបានទន្ទ្រាំជើងពីលើថែមទៀតផង៕