ព័ត៌មានជាតិ

ផ្សារសាលាលេខ៥ ស្រុកកំពង់ត្រឡាច ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាលើកទីពីរ 

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ ផ្សារសាលាលេខ៥ ដែលមាន

ទីតាំងស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ជាលើកទីពីរ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។ 

ការបិទផ្សារសាលាលេខ៥ មិនឲ្យមានការចេញ ចូលលក់ដូរជាបណ្តោះអាសន្ននេះ 

ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូ

វីដ១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមាន

កូវីដ១៩ ធ្លាប់បានចេញចូលទីតាំងខាងលើ។

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់

បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬមណ្ឌល សុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តបន្ទាន់ ចាប់ពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១

នេះតទៅ រៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើ

ចត្តាឡីស័កស្របតាមការណែនាំ។

គួរំលឹកថា ផ្សារសាលាលេខ៥ ដែលមានទីតាំង ស្ថិតក្នុងភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងត្រូវបានអាជ្ញាធរ សម្រេចបិទជាបណ្តោះអាសន្ន ម្តងរួចមកហើយ កាលពីថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីរកឃើញស្ត្រី៤នាក់ ជាអាជីវករលក់ដូរ នៅក្នុងផ្សារនេះ មានវិជ្ជមានកូវីដ១៩៕