ព័ត៌មានអន្តរជាតិ

ប្រាក់ចំណូលរបស់ក្រុមហ៊ុន​ ByteDance ដែលគ្រប់គ្រងកម្មវិធី​ TikTok បានកេីនឡេីងពីរដងកាលពីឆ្នាំទៅ

image

សាច់រឿង៖ប្រាក់ចំណូលរបស់ក្រុមហ៊ុន​ចិន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងកម្មវិធីបង្កេីតវីដេអូខ្លីៗដ៏ពេញនិយម​ TikTok​ នោះ បានកេីនឡេីងពីរដងកាលពីឆ្នាំទៅ។ 

សេចក្ដីជូនដំណឹងផ្ទៃក្នុងមួយដែលត្រូវបានផ្សព្វផ្សាយដល់បុគ្គលិកបានបង្ហាញថា​ ប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះបានកើនឡើង ១១១% ស្មេីនឹង ៣៤,៣ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២០។

តួលេខនេះបានគូសបញ្ជាក់ពីប្រជាប្រិយភាពជាសកលរបស់កម្មវិធី​ TikTok​ នេះ។ 

ប៉ុន្តែភាពជោគជ័យនេះបានកើតឡើងស្របពេលដែលក្រុមហ៊ុន​ ByteDance និងក្រុមហ៊ុនបច្ចេកវិជ្ជាធំៗរបស់ចិនជាច្រើនទៀតបានទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់រដ្ឋាភិបាលនៃប្រទេសនានាជុំវិញពិភពលោក។

សេចក្ដីជូនដំណឹងផ្ទៃក្នុងនោះក៏បានបង្ហាញដែរថា​ ប្រាក់ចំណេញដុលប្រចាំឆ្នាំរបស់ក្រុមហ៊ុន​ ByteDance បានកើនឡើង ៩៣% ស្មេីនឹង ១៩ពាន់លានដុល្លារអាមេរិក។ 

យោងតាមសេចក្ដីជូនដំណឹងផ្ទៃក្នុងនោះ ក្រុមហ៊ុន​ ByteDance មានអ្នកប្រើប្រាស់កម្មវិធីទាំងអស់របស់ខ្លួនសរុបប្រហែល​ ១ពាន់៩រយលាននាក់គិតត្រឹមខែធ្នូឆ្នាំមុន៕