ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ-១៩​ នៅទូទាំងពិភពលោកកេីនឡេីងដល់ជាង​ ៤លាននាក់ហេីយ

image

សាច់រឿង៖វីរុសកូវីដ-១៩​ បានសម្លាប់មនុស្សជាង ៤លាននាក់ហេីយគិតត្រឹមថ្ងៃព្រហស្បត្តិ៍​ ក្នុងគ្រាដែលវីរុសកូវីដ-១៩​ បំប្លែងខ្លួនប្រភេទថ្មីឈ្មោះ​ ដែលតា​ (Delta) ដែលត្រូវបានរកឃេីញជាលេីកដំបូងនៅក្នុងប្រទេសឥណ្ឌានោះ​ កំពុងឆ្លងរីករាលដាលខ្លាំងជាងគេនៅុជុំវិញពិភពលោក។ 

នេះគឺជាការបាត់បង់ជីវិតមនុស្សដ៏សែនរន្ធត់បំផុតមួយនៅក្នុងវិបត្តិសុខភាពសកលដែលកំពុងបន្តញាំញីបណ្តាប្រទេសជាច្រេីននៅឡេីយដូចជាប្រេស៊ីល​ និងឥណ្ឌា។  

យោងតាមការវិភាគ ការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩​ បានផ្ដាច់យកជីវិតមនុស្សចំនួន ២លាននាក់នៅក្នុងរយៈពេល១ឆ្នាំដំបូង​ និង ២លាននាក់ថែមទៀតនៅក្នុងរយៈពេលតែជាង ៥ខែកន្លងមក។ 

ខណៈដែលចំនួនអ្នកឆ្លងវីរុសកូវីដ-១៩​ និងចំនួនអ្នកស្លាប់ដោយសារវីរុសនេះបានថយចុះនៅតាមបណ្តាប្រទេសនានាដូចជាអាមេរិក​ និងចក្រភពអង់គ្លេសនោះ​ មន្ទីរពេទ្យនៅតាមប្រទេសជាច្រេីននៅក្នុងតំបន់អាមេរិកឡាទីនជន់ជោរដោយអ្នកជំងឺកូវីដ-១៩។ 

តំបន់នេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏អាក្រក់បំផុតនៃការឆ្លងវីរុសកូវីដ-១៩​ ចាប់តាំងពីខែមីនាមក​ ហេីយប្រទេសមួយចំនួនដូចជាបូលីវី,​ ស៊ីលី, ​ប្រេស៊ីល និងអ៊ុយរូហ្គាយ កំពុងតស៊ូទប់ទល់នឹងវីរុសនេះ​ និងចាក់វ៉ាក់សាំងឲ្យពលរដ្ឋរបស់ពួកគេ។

ក្រុមប្រទេសអ្នកមានជាងគេទាំង​៧​ ឬហៅថា​ក្រុមប្រទេស G7 បានសន្យាផ្តល់វ៉ាក់សាំងកូវីដ-១៩​ ចំនួន​ ១ពាន់លានដូសទៅឲ្យបណ្ដាប្រទេសនានាដែលមានតម្រូវការវ៉ាក់សាំងខ្លាំងដូចជាឥណ្ឌាជាដេីមដែលជាប្រទេសមួយមានចំនួនអ្នកស្លាប់ជាមធ្យមក្នុងមួយថ្ងៃច្រេីនបំផុត៕