ព័ត៌មានជាតិ

ខែឧសភា ឆ្នាំ២០២១នេះ ចំណូលកំពង់ផែស្វយ័តភ្នំពេញកើនឡើង ៣៧ភាគរយ

image

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ ចំណូលប្រចាំខែឧសភា ឆ្នាំ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ (PPAP) ទទួលបានសរុបមានចំនួន ២,៣៩លានដុល្លារអាមេរិក គឺកើនឡើង ៣៧ភាគរយ បើធៀបនឹងខែឧសភាដូចគ្នា ឆ្នាំ២០២០។ នេះបើយោងតាមទិន្នន័យកំពង់ផែស្វយ័តភ្នំពេញ (PPAP)។

សម្រាប់ប្រភពចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបានប្រចាំខែឧសភានេះ រួមមានចំណូលពីប្រតិបត្តិការផែ មានចំនួន ១,៩១លានដុល្លារ កើនឡើងពីចំនួន ១,៣៦លានដុល្លារ ដែលបានកត់ត្រានៅក្នុងខែឧសភាឆ្នាំ២០២០។ 

ជាមួយគ្នានេះផងដែរ ចំណូលបានពីអាជ្ញាធរផែ មានចំនួន ២៥ម៉ឺនដុល្លារ កើនឡើង ២០ភាគរយ។

ទិន្នន័យដដែលនេះ បង្ហាញទៀតថា រយៈពេល០៥ខែ ឆ្នាំ ២០២១នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ១២,៥០លានដុល្លារ មានការកើនឡើង ១០ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០៕