ព័ត៌មានជាតិ

កែច្នៃសំរាមឱ្យអស់លទ្ធភាពនឹងបន្ថយការបោះចោល ចំណេញទាំងសេដ្ឋកិច្ច

image

អត្ថបទ​៖​ យ៉ង សុភា

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា ការគ្រប់គ្រងសំណល់សំរាមគឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ហើយការញែកសំរាមតាម ប្រភេទច្បាស់លាស់ និងការជំរុញលើ «ការកែច្នៃឱ្យអស់លទ្ធភាព នឹងចូលរួមកាត់បន្ថយសំណល់សំរាមដែលបោះចោលនៅលើទីលាន និងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច»។

លោកបន្តថា ក្នុងសំណល់សំរាម ១០០% មានសំណល់សរីរាង្គប្រមាណ ៦៨% សំណល់ប្លាស្ទិក ប្រមាណ ២០% និងសំណល់រឹងជាង ១០% ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្ថែម គឺសំណល់ប្លាស្ទិក ដែលជាសំណល់ប្រកប ដោយគ្រោះថ្នាក់ ប្រសិនបើមិនគ្រប់គ្រងបានល្អព្រោះសំណល់ប្លាស្ទិកមានផ្ទុកសារធាតុគីមី។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នបរិមាណសំរាមចន្លោះពី៧០ទៅ ៨០% ត្រូវបានចាក់ចោលនៅលើទីលាន និងមានប្រមាណ ២០%ប៉ុណ្ណោះដែលបានដកហូតយកទៅកែច្នៃ៕