ព័ត៌មានជាតិ

ពលរដ្ឋក្រីក្រ៩១គ្រួសារនៅស្រុកកោះសូទិនថ្លែងអំណរគុណសម្តេច សាយ ឈុំ ដែលឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគទាន់ពេលវេលាស្ថិតក្នុងដំណាក់កាលជំងឺកូវីដ១៩

image

អត្ថបទ​៖​ ហ៊ាង​ថាច​

កំពង់​ចាម​៖​ នៅថ្ងៃទី១៨មិថុនាឆ្នាំ២០២១នេះស្ថិតនៅបរិវេណសាលាឆទានក្នុងភូមិទី១០នៃឃុំកោះសូទិនគឺប្រជាពលរដ្ឋក្រីក្រដែលមានជីវភាពខ្វះខាតមកពីបណ្តា ភូមិនានាក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមគឺទទួលបានជាគ្រឿងឧបភោគបរិភោគរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណចក្រកម្ពុជានិងលោកស្រីតាមរយៈសមាជិកព្រឹទ្ធសភាជាច្រើនរូបដែលដឹកនាំដោយលោក ជឹម លាវ។ 

ចំពោះប្រជា ពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតនៅក្នុងដំណាក់កាលជំងឺកូវីដ១៩នេះបានសំដែងនូវទឹកចិត្តរីករាយ រំភើប និងបានអរគុណដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំដែលបានផ្តល់ជូន ពួកគាត់ខណៈដែលគាត់កំពុងតែខ្វះខាត ដើម្បីទុកធ្វើការប្រើប្រាស់ និងទទួលទានប្រចាំថ្ងៃ និងចែកចាយបន្តទៅដល់សមាជិកគ្រួសារដែលកំពុងខ្វះខាតដូចគ្នា។

ឆ្លៀតនៅក្នុងឱកាសនេះដែរលោក ជឹម លាវ សមាជិកព្រឹទ្ធសភាបានបញ្ជាក់ថា អំណោយដែលធ្វើការផ្តល់ជូននេះគឺផ្តល់ជូនដោយមិនប្រកាន់បក្ខពួក និន្នាការនយោបាយ សាសនានោះទេគឺចែកជូនទាំងអស់។ ជាមួយគ្នានេះលោកក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់ស​ម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ ដោយក្នុង ប្រជាពលរដ្ឋត្រូវចេះការពារខ្លួនពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ការពារ ៣ការពារ ៣កុំ៕