ព័ត៌មានជាតិ

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៧៩៩នាក់ ខណៈជាសះស្បើយចំនួន ៩១០នាក់ និងស្លាប់ ១៤នាក់

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៧៩៩នាក់ ខណៈអ្នកជំងឺ ៩១០នាក់ជាសះស្បើយ និងស្លាប់ ១៤នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤១.៥៨១ នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥.៩៤០ នាក់ និងស្លាប់សរុបចំនួន ៣៩៤ នាក់៕