កីឡា

ចំណាប់អារម្មណ៍របស់កំពូលកីឡាករព័រទុយហ្គាល់ Cristiano Ronaldo មុននិងក្រោយការប្រកួតជាមួយនឹងក្រុមជម្រើសជាតិហុងគ្រី

image

Cristiano Ronaldo បានថ្លែងមុនការការប្រកួតថា ៖ "កាលពី៥ ឆ្នាំមុន ក្រុមយើងបានធ្វើឱ្យទ្វីបអឺរ៉ុបភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលក្រុមយើងបានឈ្នះជាលើកដំបូងក្នុងការប្រកួតអន្តរជាតិដ៏ធំមួយសម្រាប់ប្រទេសព័រទុយហ្គាល់។ ក្រុមជម្រើសជាតិរបស់យើងគឺប្រមូលផ្តុំទៅដោយកីឡាករឆ្នើមៗដែលត្រូវបានសរសេរឈ្មោះជាអក្សរមាសក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយពេលនេះនៅសល់តែអតីតកីឡាករ១១នាក់ប៉ុណ្ណោះពីការប្រកួតលើកមុន ដែលមកចូលរួមក្នុងការប្រកួតអឺរ៉ូឆ្នាំ២០២០ដែលបន្ដលេងជាមួយនឹងខ្ញុំ ប៉ុន្តែខ្ញុំដឹងថាកីឡាករដែលអវត្តមានទាំងអស់នៅទីនេះជាមួយសមាជិកក្រុមយើងបច្ចុប្បន្នផងដែរ មិនត្រឹមតែពួកគេប៉ុណ្ណោះទេ ប៉ុន្តែក៏ដូចជាប្រជាជនព័រទុយហ្គាល់រាប់លាននាក់ផ្សេងទៀតដែលនៅពាសពេញពិភពលោក"។

Cristiano Ronaldo បានថ្លែងក្រោយការប្រកួតថា៖ "អ្នកត្រូវតែដឹងពីរបៀបរងទុក្ខ ហើយត្រូវតស៊ូរហូតដល់ទីបញ្ចប់ និងត្រូវជឿជាក់ហើយលេងដោយអស់ពីកម្លាំងកាយចិត្ត។ មិនមានគូប្រជែងងាយស្រួលនឹងយកជ័យជម្នះទេ ហើយយើងត្រូវប្រឹងប្រែងលេងដើម្បីឈ្នះ។ ជើងឯកទ្វីបអឺរ៉ុបគឺជាដំណាក់កាលដ៏អស្ចារ្យមួយ ដែលមានតែអ្វីដែលល្អបំផុតនិងជាកន្លែងដែលជ័យជម្នះនីមួយៗត្រូវតែឈ្នះជាមួយនឹងការគាបសង្កត់ពីសំណាក់គូរប្រជែងនិងភាពអាត្មានិយមទាំងអស់របស់មិត្តរួមក្រុម។ ក្រុមរបស់យើង នឹងឈ្នះការប្រកួតដ៏អស្ចារ្យដែលយើងសម្រេចគោលដៅ ជាមួយអ្វីៗគ្រប់យ៉ាងដើម្បីផ្តល់នូវសេចក្តីអំណរដល់ប្រជាជនព័រទុយហ្គាល់ដែលបានគាំទ្រក្រុមយើងយ៉ាងខ្លាំងនោះ"៕