កីឡា

រឿងសំខាន់ៗមួយចំនួន ដែលបងប្អូនអាចមិនដឹងអំពីការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2020

image

ជើងឯកការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2020 នឹងទទួលបានមេដាយមាសចំនួន៤០ ហើយជើងឯករងនឹងទទួលបានមេដាយប្រាក់ចំនួន៤០ផងដែរ ដើម្បីចែកគ្នាក្នុងចំណោមកីឡាករនិងបុគ្គលិកក្នុងក្រុមជម្រើសជាតិ។ បន្ថែមពីនេះ ក្រុមទាំងពីរដែលនៅក្នុងការប្រកួតវគ្គចុងក្រោយនេះនឹងទទួលបានផ្លាកអនុស្សាវរីយ៍ចំនួនមួយ សម្រាប់មួយក្រុមផងដែរ។

ក្រុមដែលចូលរួមការប្រកួតត្រូវតែមកដល់កីឡាដ្ឋានយ៉ាងហោចណាស់ ៧៥ នាទីមុនពេលចាប់ផ្តើមប្រកួត ដែលនេះក៏ជាពេលវេលាកំណត់នៃការបញ្ជូនសន្លឹកបញ្ជីកីឡាករទៅទៅកាន់មន្រ្តីការប្រកួត។ ក្រុមនីមួយៗនឹងត្រូវបានផ្តល់ជូននូវការប្រាប់រយៈពេលរាប់ថយក្រោយ ដើម្បីចាប់ផ្តើមប្រកួត ក៏ដូចការអនុញ្ញាតឱ្យពួកគេដឹងថា នៅពេលដែលការកម្តៅសាច់ដុំនៅលើទីលានអាចចាប់ផ្តើមនិងបញ្ចប់ ហើយនៅពេលដែលពួកគេគួរតែត្រៀមខ្លួនដើរចេញពីផ្លូវរូងក្រោមដីមកទីលានប្រកួត។ ការគោរពភ្លេងជាតិនៃក្រុមនីមួយៗត្រូវបានកំណត់ត្រឹមរយៈពេល៩០វិនាទី។

បើទោះជាលេងនៅក្នុងដីខ្លួនក៏ដោយ នៅក្នុងអឺរ៉ូ ២០២០ ក៏កីឡាករនៅតែត្រូវយកលិខិតឆ្លងដែនរបស់ពួកគេតាមខ្លួននៅពេលទៅប្រកួត ព្រោះអត្តសញ្ញាណនិងសិទ្ធិរបស់ពួកគេត្រូវបានពិនិត្យទ្វេដង។ បទប្បញ្ញត្តិលេខ ៤៦.០២ ចែងថា “កីឡាករទាំងអស់ដែលចូលរួមប្រកួតត្រូវតែមានលិខិតឆ្លងដែនឬអត្តសញ្ញាណបណ្ណរបស់ប្រទេសដែលខ្លួនកំពុងលេង ដោយមានរូបថតនិងប្រាប់ពីថ្ងៃខែឆ្នាំកំណើតរបស់ខ្លួន (ថ្ងៃខែឆ្នាំ ) បើមិនដូច្នោះទេ កីឡាករនោះ នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួតប្រជែងឡើយ"៕