កីឡា

Euro 2020៖ រឿងរ៉ាវខ្លះៗ មុនជំនួបរវាង វែលស៍ និង ស្វីស យប់នេះ

image

ក្រុមបាល់ទាត់ជម្រើសជាតិវែលស៍ នឹងប៉ះ ក្រុមស្វីស នៅក្នុងការប្រកួតទី២ នៃព្រឹត្តិការណ៍អឺរ៉ូ ២០២០ នាវេលាម៉ោង ៨យប់ ម៉ោងនៅកម្ពុជា ថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ ដោយមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខចេញពីស្ថានីយទូរទស្សន៍ CTN, MyTV និង CNC ។

- នេះជាជំនួបលើកដំបូងរវាងក្រុមវែលស៍ និងក្រុមស្វីស ក្នុងការប្រកួតនៃព្រឹត្តិការណ៍ដ៏ធំមួយ។ នៅក្នុងការប្រកួតទាំងអស់រួមទាំងការប្រកួតមិត្តភាព ស្វីសបានឈ្នះការជួបគ្នា ៥ ដងក្នុងចំណោម ៧ លើករបស់ពួកគេ ដោយវែលស៍ ឈ្នះពីរលើកទៀត រួមទាំងជំនួបចុងក្រោយបំផុតរបស់ពួកគេក្នុងឆ្នាំ២០១១។

- នៅអឺរ៉ូឆ្នាំ២០១៦ វែលស៍ ជាក្រុមបង្ហាញខ្លួនដំបូងនៅអឺរ៉ូ ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួត ជាលើកដំបូងផងដែរ ចាប់តាំងពីស៊ុយអែត ធ្វើបានដូចគ្នាក្នុងឆ្នាំ១៩៩២។

- ស្វីស បានចូលរួមក្នុងការប្រកួតអឺរ៉ូជាលើកទី ៥ របស់ពួកគេ។ ពួកគេបានឈានដល់វគ្គចាញ់ធ្លាក់ (knockout) តែមួយលើកគត់កាលពីឆ្នាំ២០១៦។

- ស្វីស រកបានច្រើនជាងមួយគ្រាប់ តែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣ ប្រកួតរបស់ពួកគេ នៅពានរង្វាន់អឺរ៉ូ ដែលជាជ័យជម្នះ ២-០ លើទឹកដីខ្លួនឯងទល់នឹងព័រទុយហ្កាល់ក្នុងវគ្គចែកពូលឆ្នាំ ២០០៨។

- វែលស៍ រកបាន ១,២៥ គ្រាប់ក្នុងមួយប្រកួត ក្នុងវគ្គជម្រុះអឺរ៉ូ ២០២០ (១០ គ្រាប់ក្នុង ៨ ប្រកួត) ដែលជាចំនួនទាបបំផុតក្នុងចំណោមក្រុមទាំង ២៤។

- Gareth Bale របស់វែលស៍ បានស៊ុតបាល់បញ្ចូលទីក្នុងការបង្ហាញខ្លួនពីរលើករបស់គេពេលប៉ះជាមួយស្វីស។

- Aaron Ramsey បានរួមចំណែកធំក្នុងការរកគ្រាប់បាល់ឱ្យវែលស៍ ពោលគឺ ៥០ ភាគរយនៃគ្រាប់បាល់រកបាន មានចំណែករបស់គាត់ កាលពីព្រឹត្តិការណ៍អឺរ៉ូ ២០១៦ ដោយរកបានមួយគ្រាប់ និង Assist ៤ គ្រាប់។

- Xherdan Shaqiri បានរកគ្រាប់បាល់ ឬ Assist ៤៧% នៃគ្រាប់បាល់រកបានដោយក្រុមស្វីសក្នុងការប្រកួតធំៗ ចាប់តាំងពីឆ្នាំ ២០១៤ មក ដោយស៊ុតបាន ៥ គ្រាប់ និងបង្កើតឱកាសឱ្យមិត្តរួមក្រុមស៊ុត ២ គ្រាប់។

- លោកVladimir Petkovic ដែលដឹកនាំតាំងពីខែសីហាឆ្នាំ២០១៤ គឺជាអ្នកចាត់ការទូទៅទី២ ដែលដឹកនាំស្វីសក្នុងការប្រកួតធំៗ បីលើកជាប់ៗគ្នា បន្ទាប់ពីលោក Kobi Kuhn (អឺរ៉ូ ២០០៤, វើលខាប់ ២០០៦ និងអឺរ៉ូ ២០០៨)។

ក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ CTN, MyTV និង CNC ជាស្ថានីយទូរទស្សន៍តែមួយគត់ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលសិទិ្ធផ្តាច់មុខពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប EURO 2020 ទាំងលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល (ដូចជាបណ្តាញសង្គម កម្មវិធីលើទូរសព្ទ ឬវេបសាយ) ។ រាល់ការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍ EURO 2020 តាមគ្រប់រូបភាព ដោយពុំមានការអនុញ្ញាតពីម្ចាស់កម្មសិទិ្ធ នឹងត្រូវប្រឈមមុខចំពោះច្បាប់ជាធរមាន៕