ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល បានទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ ពីអង្គការសុខភាពពិភពលោក

image

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រារព្ធពិធីទទួលពានរង្វាន់ទិវាពិភពលោកគ្មានថ្នាំជក់ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផល ថ្នាំជក់ ដោយមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អភិបាលរងខេត្តកំពង់ចាម និងមន្ទីរសុខាភិបាលខេត្តកំពង់ចាម។

អង្គការសុខភាពពិភពលោកបានផ្ដល់ពានរង្វាន់ទិវាពិភពលោក គ្មានថ្នាំជក់ឆ្នាំ២០២១ ជូនព្រះរាជាណាចក្រកម្ពុជាដែលបានបង្ហាញភាពឈានមុខក្នុងតំបន់ក្នុងការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីការពារសុខភាពប្រជាជនអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់។

លោករដ្ឋមន្រ្តី ម៉ម ប៊ុនហេងថ្លែងថា ទិវាពិភពលោកគ្មានថ្នាំជក់ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ចាប់តាំងឆ្នាំ១៩៨៧ ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ៣១ ខែឧសភា ដើម្បីក្រើនរំលឹកដល់ប្រជាជនទាំងអស់ លើពិភពលោកអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន និង អំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធរួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងការពារមនុស្ស ជំនាន់ក្រោយពីផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំ២០២១ នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ប្ដេជ្ញាលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់»។ 

ជាមួយគ្នានេះលោករដ្ឋមន្ត្រីបន្តថា ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការការពារ សុខភាពប្រជាជនពីគ្រោះថ្នាក់នៃផ្សែងផលិតផលថ្នាំជក់ បានខិតខំប្រឹងប្រែងជំរុញការងារត្រួតពិនិត្យផលិតផល ថ្នាំជក់ប្រកបដោយប្រសិទ្ធភាព។ ចាប់តាំងពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពីការត្រួត ពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាបន្តបន្ទាប់ ដូចជាអនុក្រឹត្យស្ដីពីវិធានការហាមឃាត់ ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅទីកន្លែងធ្វើការ ឬកន្លែងសាធារណៈ អនុក្រឹត្យស្តីពីការបោះពុម្ព សារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ហាមឃាត់ទាំងស្រុងចំពោះការផ្សាយ ពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ការដាក់វិធានការលើការតាំង លក់កញ្ចប់ផលិតផលថ្នាំជក់នៅកន្លែងលក់រាយ។ ក្រសួងសុខាភិបាលបានរៀបចំយន្តការអធិការកិច្ចផលិតផល ថ្នាំជក់ដើម្បីតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដោយមានមន្ត្រីអធិការកិច្ចចំនួន៤៩០រូបបានទទួលការបណ្តុះបណ្តាលរួចរាល់នៅទូទាំងប្រទេស។ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល និង ជាស្ថាប័ន បង្គោលក្នុងការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រសួងសុខាភិបាលបានយកចិត្តទុកដាក់អប់រំផ្សព្វផ្សាយដល់ ប្រជាជនអំពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងជំរុញការអនុវត្តទីកន្លែងធ្វើការ ឬកន្លែងសាធា រណៈគ្មានផ្សែងផលិតផលថ្នាំជក់ជាដើម ដោយបានសហការជាមួយក្រសួងពាក់ព័ន្ធដែលជាសមាជិកគណៈ កម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួង ទេសចរណ៍ជាដើម។

លើសពីនេះទៀត ក្រសួងសុខាភិបាលបានសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិជំរុញគំនិតផ្តួចផ្តើម ទីក្រុងគ្មានផ្សែងបារី ដោយលើកទឹកចិត្តទីក្រុង ស្រុក ខេត្ត បង្កើតជាបណ្តាញទីក្រុងគ្មានផ្សែងបារី និងការពារជំងឺ មិនឆ្លងនៅទូទាំងប្រទេស អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីធ្វើឲ្យ ប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមិនមានផ្សែងបារី នៅឆ្នាំ២០២៥។

ក្នុងឆ្នាំ២០២០ កន្លងមក ក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលកាន់ត បានយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពារប្រជាជនអំពីហានិភ័យនៃផ្សែងផលិតផលថ្នាំជក់ ដោយបានតាមដាន ជាប្រចាំការអនុវត្តច្បាប់ និងបានចាត់វិធានការច្បាប់ជាមួយក្រុមហ៊ុនថ្នាំជក់មួយចំនួនដែលល្មើសនឹងច្បាប់ ការបោះពុម្ពសារព្រមានសុខភាពលើកញ្ចប់ផលិតផលថ្នាំជក់ វិធានការចំពោះការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ព្រមទាំងជំរុញការអនុវត្តទីកន្លែងគ្មានផ្សែងបារីឲ្យ មានប្រសិទ្ធភាព និងជាពិសេសពង្រឹងការលះបងទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ ដោយបានបណ្តុះបណ្តាល មន្ត្រីសុខាភិបាលតាមណ្ឌលសុខភាពចំនួន ៥៨១រូប និងធ្វើយុទ្ធនាការជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិត ផលថ្នាំជក់ ក្នុងដំណាក់កាលរាតត្បាតនៃជំងឺកូវីដ-១៩។ 

ទន្ទឹមនឹងនេះដែរ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ខេត្តកំពង់ចាម ក៏បានបង្ហាញភាពជាអ្នកដឹកនាំ ក្នុងការជំរុញការអនុវត្តទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ គ្មានផ្សែងបារី ជំរុញការលះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ លើកកម្ពស់ការការពារជំងឺមិនឆ្លង ដោយបាន បង្កើតយន្តការក្នុងស្រុករដ្ឋបាលដើម្បីសម្របសម្រួល និងតាមដានការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផល ថ្នាំជក់ និងសហការជាមួយស្ថានីយ៍វិទ្យុក្នុងស្រុកនិងអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយសារដែលទាក់ទងនឹង គ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំជក់ ជាពិសេសការជក់ថ្នាំជក់អាចបង្កជាហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩។

លោកស្រីលីអាយឡានប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានចាត់វិធានការយ៉ាងខ្លាំងក្លានិងគោលនយោបាយថ្នាំជក់របស់ខ្លួនកាលពីឆ្នាំមុនក្រសួងសុខាភិបាលបានដាក់ពាក្យបណ្ដឹងប្រឆាំងទៅក្រុមហ៊ុនថ្នាំជក់ចំនួន 4 ពីបទរំលោភការផ្សាយពាណិជ្ជកម្មឧបត្ថម្ភពាណិជ្ជកម្មសារព្រមានសុខភាពនេះជាបណ្ដឹងដំបូងនៅក្នុងប្រវត្តិសាស្រ្តការត្រួតពិនិត្យថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។លោកស្រីបានបន្តថា នៅពេលដែលថ្នាំជក់បានសម្លាប់មនុស្សពាក់កណ្ដាលនៃអ្នកប្រើប្រាស់។ ឧស្សាហកម្មថ្នាំជក់នៅតែស្វែងរកអតិថិជនជំនួសដើម្បីរក្សាអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន ហើយថ្មីៗនេះឧស្សាហកម្មថ្នាំជក់បានធ្វើការផ្លាស់ប្ដូរមុខមាត់ថ្មីរបស់គេ ដោយណែនាំថ្នាំជក់ថ្មី ដូចជាបារីអេឡិចត្រូនិចដែលមានជាតិណាគុយទីនដែលនាំឱ្យញៀន និងឧបករណ៍ផ្សែងផ្សេងទៀតដើម្បីផ្សារភ្ជាប់ជាមួយអ្នកជក់ជំនាន់ថ្មី។ អ្នកជក់បារីទំនងជាងាយនឹងឆ្លងជំងឺកូវីដការជក់បារីគឺម្រាមដៃហើយនិងបារីដែលកខ្វក់នោះបានប៉ះពាល់ទៅនឹងមាត់ ដែលបង្កើនលទ្ធភាពឆ្លង virus ទៅក្នុងមាត់ អ្នកជក់បារីអាចនឹងមានជំងឺសួតរួចហើយហើយនៅបានបន្ថយសមត្ថភាពរបស់សួតដូច្នេះអ្នកជក់បារីអាចបង្កើនហានិភ័យឆ្លងជំងឺ covid-19 នឹងជំងឺកាចសាហាវធ្ងន់ធ្ងរ។ ហើយការប្រើប្រាស់ផលិតផលថ្នាំជក់ដូចជាប្រើប្រាស់បំពង់បិទដោយលាងទឹកជាញឹកញាប់អ្នកប្រើប្រាស់បានចែករំលែកពីយោពីម្នាក់ទៅម្នាក់ដែលវាមានភាពងាយស្រួលក្នុងការចម្លងមេរោគកូវីត19 ចូលទៅក្នុងសហគមន៍ក៏ដូចជាបរិយាកាសសង្គមថែមទៀតផងដែរ។

ក្នុងឱកាសនោះលោកស្រី លី អាយឡាន ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា ក្រសួងសុខាភិបាលបានចាត់វិធានការយ៉ាងខ្លាំងក្លានិងគោលនយោបាយថ្នាំជក់របស់ខ្លួន។ លោកស្រីថាលី អាយឡានថា កាលពីឆ្នាំមុនក្រសួងសុខាភិបាលបានដាក់ពាក្យបណ្ដឹងប្រឆាំងទៅក្រុមហ៊ុនថ្នាំជក់ចំនួន៤ ពីបទរំលោភការផ្សាយពាណិជ្ជកម្ម ឧបត្ថម្ភពាណិជ្ជកម្ម សារព្រមានសុខភាព ដែលនេះជាបណ្ដឹងដំបូងនៅក្នុងប្រវត្តិសាស្រ្តក្នុងការត្រួតពិនិត្យថ្នាំជក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។លោកស្រីបានបន្តថា នៅពេលដែលថ្នាំជក់បានសម្លាប់មនុស្សពាក់កណ្ដាលនៃអ្នកប្រើប្រាស់ ឧស្សាហកម្មថ្នាំជក់នៅតែស្វែងរកអតិថិជនជំនួសដើម្បីរក្សាអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើន ហើយថ្មីៗនេះឧស្សាហកម្មថ្នាំជក់បានធ្វើការផ្លាស់ប្ដូរមុខមាត់ថ្មីរបស់គេ ដោយណែនាំថ្នាំជក់ថ្មី ដូចជាបារីអេឡិចត្រូនិចដែលមានជាតិណាគុយទីនដែលនាំឱ្យញៀន និងឧបករណ៍ផ្សែងផ្សេងទៀតដើម្បីផ្សារភ្ជាប់ជាមួយអ្នកជក់ជំនាន់ថ្មី។ អ្នកជក់បារីទំនងជាងាយនឹងឆ្លងជំងឺកូវីដ១៩ ព្រោះការជក់បារីគឺប្រើម្រាមដៃ  ហើយនិងបារីដែលកខ្វក់នោះបានប៉ះពាល់ទៅនឹងមាត់ ដែលបង្កើនលទ្ធភាពឆ្លង virus ទៅក្នុងមាត់ អ្នកជក់បារីអាចនឹងមានជំងឺសួតរួចហើយ  ហើយនៅបានបន្ថយសមត្ថភាពរបស់សួត   ដូច្នេះអ្នកជក់បារីអាចបង្កើនហានិភ័យឆ្លងជំងឺ covid-19 នឹងជំងឺកាចសាហាវធ្ងន់ធ្ងរ។ ហើយការប្រើប្រាស់ផលិតផលថ្នាំជក់ដូចជាប្រើប្រាស់បំពង់បិទដោយលាងទឹកជាញឹកញាប់អ្នកប្រើប្រាស់បានចែករំលែកពីយោពីម្នាក់ទៅម្នាក់ដែលវាមានភាពងាយស្រួលក្នុងការចម្លងមេរោគកូវីត19ចូលទៅក្នុងសហគមន៍ក៏ដូចជាបរិយាកាសសង្គមថែមទៀតផងដែរ៕

ដោយ ៖ គង់ វណ្ណៈ