ព័ត៌មានជាតិ

កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៥៥ នាក់ ខណៈជាសះស្បើយចំនួន ៨១០នាក់ និងស្លាប់ ១១នាក់ 

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦៥៥នាក់ ខណៈអ្នកជំងឺចំនួន ៨១០ នាក់ជាសះស្បើយ និងស្លាប់ ១១នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៧,៣២១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣០,៦១៧នាក់ និងស្លាប់សរុបចំនួន ៣១១នាក់៕