កងកម្លាំងអាហ្វហ្គានីស្ថានបានជួយសង្គ្រោះចំណាប់ខ្មាំង១៤៩នាក់ដែលត្រូវបានក្រុមតាលីបង់ចាប់នៅក្នុងការវាយឆ្មក់នៅខេត្ត Kunduz
| ព័ត៌មានអន្តរជាតិ
SHARE

អាហ្វហ្គានីស្ថាន៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងអាហ្វហ្គានីស្ថានបានចាប់ផ្តើមប្រតិបត្តិការដូចផ្លេកបន្ទោរនៅក្នុងខេត្ត Kunduz ភាគខាងជើងកាលពីថ្ងៃចន្ទ ហើយបានជួយសង្គ្រោះចំណាប់ខ្មាំង ១៤៩នាក់ ដែលរួមមានទាំងស្ត្រីនិងកុមារ ដែលត្រូវបានចាប់ខ្លួនដោយពួកតាលីបង់។

មន្ត្រីពាក់ព័ន្ធបានបន្ថែមទៀតថា នៅពាក់កណ្តាលរសៀលថ្ងៃច័ន្ទ ការប្រយុទ្ធគ្នានៅតែបន្តនៅក្នុងតំបន់នោះដើម្បីដោះលែង ចំណាប់ខ្មាំង ដែលនៅសេសសល់ចំនួន២១ នាក់ផ្សេងទៀត។

ប្រតិបត្តិការនេះរបស់កងកម្លាំងអាហ្វហ្គានីស្ថានត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ក្រុមតាលីបង់ដែលកំពុងតែព្យាយាមបង្កើនចំនួនរបស់ខ្លួនឡើងវិញនៅលើសមរភូមិនៅទូទាំងប្រទេសអាហ្វហ្គានី។

សូមរំលឹកថា កាលពីព្រឹកថ្ងៃចន្ទ ក្រុមតាលីបង់ បានស្ទាក់ចាប់រថយន្តក្រុងបីគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវមួយនៅស្រុក Khan Abad ហើយបានបង្ខំមនុស្សគ្រប់គ្នាឱ្យទៅជាមួយពួកគេ។

សូមជំរាបថា ការវាយឆ្មក់របស់យោធាអាហ្វហ្គានី ទៅលើក្រុមតាលីបង់ ដើម្បីរំដោះក្រុមចំណាត់ខ្មាំង បានធ្វើឡើង បើទោះបីជាការមានការប្រកាសពីបទឈប់បាញ់ពីសំណាក់ប្រធានាធិបតីអាហ្វហ្គានីស្ថាន តាមការស្នើសុំរបស់ក្រុមតាលីបាន ក្នុងអំឡុងថ្ងៃបុណ្យអ៊ីស្លាមនៅសប្តាហ៍នេះក៏ដោយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation