ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ អំពាវនាវ​អត់ធ្មត់និងជឿជាក់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ​កាត់ផ្ដាច់កូវីដ១៩

image

អត្ថបទ៖ កែម ចិន្តា

កំពង់ធំ៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ​ឲ្យមានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវនេះរបស់អភិបាលខេត្តកំពង់ធំ ​នាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងកំលុងពេល នៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

​ក្នុងឱកាសនោះដែរលោក សុខ លូ បាន​នាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នូវទឹកចិត្តក្តីអាណិតស្រឡាញ់ជូនចំពោះពុកម៉ែបងប្អូន គ្រប់ពេលវេលា និងនៅជាមួយគ្នាគ្រប់កាលៈទេសៈ  ទោះបីជាក្នុងបរិបទកូវីដ១៩យ៉ាងណាក៏ដោយ​៕