ព័ត៌មានជាតិ

អតីតយុទ្ធជនជួបផលប៉ះពាល់ដោយសារកូវីដ១៩ ១២ គ្រួសារ ទទួលអំណោយសៀងអាហារ ពីលោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត

image

អត្ថបទ៖​ កែម ចិន្តា

កំពង់ធំ៖  ស្បៀងអាហារ​ និងថវិកាមួយចំនួន 

ដែលជាជំនួយឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវ​បានប្រគល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាជនមានជីវភាពលំបាកខ្វះខាតចំនួន ១២គ្រួសារ រស់នៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ​ តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន  នៅព្រឹក​ថ្ងៃទី​០៥​ ​ខែ​ឧសភា​នេះ​។ 

ក្នុងឱកាស​នេះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែខិតខំការ ពារខ្លួន ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ចូល ក្នុងគ្រួសារយើង និងភូមិឃុំយើង ដោយត្រូវ អនុវត្ត ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ ៣ កុំ ៣ការពារ របស់សម្ដេចតេជោ​ ហ៊ុន សែន។

ទន្ទឹម​នឹង​នោះ​អតីតយុទ្ធជន ប្រជាជន និងអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត​សម្រាប់​អំណោយមនុស្សធម៌នាពេលនេះ៕