ព័ត៌មានជាតិ

មន្ទីរពេទ្យឯកជន ចំនួន៣ ត្រូវបានក្រសួងសុខាភិបាល អនុញ្ញាតឲ្យទទួល​ ព្យាបាលអ្នកកើតជំងឺកូវីដ-១៩

image

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។ 

សេវាសុខាភិបាលឯកជន ដែលទទួលបានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩ រួមមាន៖

* ទី១​-មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ

* ទី២-មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

* ទី៣-មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។

ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល៖

ដោយ​៖​គង់​ វណ្ណៈ​