ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ១៤នាក់ទៀត នៅខេត្តកំពង់ស្ពឺ

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យចូលខ្លួនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតដើម្បីយកសំណាក និងដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ខណៈសង្ស័យថា បានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ចំនួន ១៤នាក់ ដែលទើបឆ្លងថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពី នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។ 

សូមបញ្ជាក់ថា ក្រោយក្រសួងសុខាភិបាលប្រកាសជាផ្លូវការ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្ហាញជាសាធារណៈដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជាប់ពាក់ព័ន្ធ និងសង្ស័យថាបានប៉ះពាល់ផ្ទាល់ ឬប្រយោលឱ្យបានដឹងខ្លួន ហើយរួសរាន់ទៅកាន់មន្ទីរពេទ្យ។ ចំពោះអ្នកជំងឺកូវីដ-១៩ដែលរដ្ឋបាលខេត្តធ្វើការប្រកាសជាសាធារណៈទាំង ១៤នាក់ ក្នុងថ្ងៃនេះគឺ

ជាមនុស្សពេញវ័យ និងមនុស្សចាស់ ដែលភាគច្រើនជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩៕

ដោយ៖ ប៊ុត សារុន