ព័ត៌មានជាតិ

លែងពិបាកទៀតហើយ គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង

image

ធនាគារវីងដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុមហ៊ុនបោះដុំនិងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នាដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។ 

ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង នៃព្រះរាជាណាចក្រកម្ពុជាអាចទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS តាមរយៈប្រព័ន្ធឌីជីថលអេកូឡូស៊ីដ៏ទំនើបរបស់វីង ប្រកបដោយ ភាពងាយស្រួល ឆាប់រហ័សនិងមានសុវត្ថិភាពខ្ពស់។ 

នេះជាជំហាន ថ្មីមួយទៀតដែលវីងនឹង ផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ដៃគូអាជីវកម្ម ជាពិសេស ក្រុមហ៊ុន IQPS នឹងចំណេញពេលវេលា ចំណាយធនធានកាន់តែតិច និងកាត់បន្ថយហានិភ័យក្នុងការប្រមូលថ្លៃទូទាត់ប្រាក់ពីដេប៉ូនីមួយៗ។

គ្រប់ដេប៉ូទាំងអស់អាចធ្វើការទូទាត់ប្រាក់ជាមួយក្រុមហ៊ុន IQPS បានយ៉ាងងាយស្រួល តាមរយៈ កម្មវិធីស្មាតហ្វូនវីង (Wing Money App) ក្នុងមុខងារ ទូទាត់វិក្កយបត្រ (Bill Payment) ឬ ស្កេន QR កូដ បានយ៉ាងរហ័ស និង សុក្រិតបំផុត។ អតិថិជនទាំងអស់អាចតាមដានប្រវត្តប្រតិបត្តិការនីមួយៗតាមរយៈ Wing App បានយ៉ាងច្បាស់និងងាយស្រួលបំផុត។ 

ជាងនេះទៅទៀត ម្ចាស់ដេប៉ូនីមួយៗក៏អាចដាក់ប្រាក់ក្នុងគណនីវីងរបស់ពួកគេ និងទូទាត់វិក្កយបត្រជាមួយក្រុមហ៊ុន IQPS ដែលមានលេខកូដទូទាត់ ៩២៦២ សម្រាប់ប្រាក់ដុល្លារ តាមរយៈភ្នាក់ងារវីងជាង៩៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជាផងដែរ៕