កីឡា

ការប្រកួតរវាង Manchester United ប៉ះ Liverpool ត្រូវបានពន្យារពេលបន្ទាប់ពីមានការប្រឆាំងតវ៉ានឹងលោក Glazer

image

អង់គ្លេស៖ ការប្រកួតក្នុងផ្ទះរបស់ក្រុមបិសាចក្រហម Manchester United ជាមួយក្រុមហង្សក្រហម Liverpool ត្រូវបានពន្យារពេល បន្ទាប់ពីអ្នកគាំទ្រក្រុមបិសាចក្រហមបានចូលក្នុងកីឡដ្ឋាន Old Trafford ដើម្បីតវ៉ាប្រឆាំងនឹងលោក Glazer ។ អ្នកគាំទ្រក្រុមបិសាចក្រហមចូលទីលាន Old Trafford ដែលជាផ្នែកមួយនៃការតវ៉ាប្រឆាំងនឹងម្ចាស់ក្លិប បន្ទាប់ពីបានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគាររបស់ក្រុមកីឡាករ មុនពេលដំណើរមកដល់របស់ក្រុម Liverpool ដែលគ្រោងប្រកួតនៅថ្ងៃអាទិត្យ។

ការចូលរួមរបស់ក្លិបក្នុងគ្រោងការបង្កើតពានរង្វាន់ថ្មី European Super League ដែលបានដួលរលំយ៉ាងឆាប់រហ័ស បានធ្វើឱ្យមានការថ្កោលទោសចំពោះភាពជាម្ចាស់កម្មសិទ្ធិនៅ Old Trafford ។ ក្រុមគ្រួសារត្រកូល Glazer ដែលបានទិញក្លិបនេះតាមរយៈការទិញយ៉ាងពូកែមួយ កាលពីឆ្នាំ២០០៥ មិនមានប្រជាប្រិយភាពទេ ប៉ុន្តែបានក្លាយជាប្រធានបទនៃការរិះគន់ដែលកើនឡើងនៅក្នុងសប្តាហ៍ថ្មីៗនេះ។

ក្រុមអ្នកគាំទ្របានឡោមព័ទ្ធសណ្ឋាគារឡឺរីរី ដែលជាកន្លែងដែលក្រុមកីឡាករ United ស្នាក់នៅ មុនពេលការប្រកួតនៅក្នុងដីនៅថ្ងៃអាទិត្យ។ ពួកគេបានធ្វើឱ្យមានការផ្ទុះគ្រាប់បែកផ្សែងក្រហម ព្រមទាំងដឹកនាំការស្រែកប្រឆាំងលោក Glazer ។ ទោះយ៉ាងណាបាតុកម្មមិនបានបញ្ចប់នៅទីនោះទេ ដោយមានអ្នកគាំទ្រខ្លះបានចូលកីឡដ្ឋាន ហើយបន្ទាប់មកទីលាន បន្ទាប់ពីការធ្វើបាតុកម្មនៅខាងក្រៅ ដោយមានអណ្តាតភ្លើងបានឆាបឆេះ ឆ្ពោះទៅកាន់តំបន់កៅអីរបស់ក្រុមនាយកកីឡានិងអ្នកសារព័ត៌មាន។

អ្នកទស្សនាមិនត្រូវបានអនុញ្ញាតិអោយចូលក្នុងទីលាននៃក្របខ័ណ្ឌ Premier League នោះទេដោយសារតែការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។ ក្របខ័ណ្ឌ Premier League ជាដំបូងបានប្រកាសថាការចាប់ផ្តើមដំណើរការប្រកួតត្រូវបានពន្យាពេល ដោយចេតនាហាក់ដូចជាចង់បន្តការប្រកួតនៅយប់ថ្ងៃអាទិត្យនេះ ខណៈដែលក្រុមទាំងពីរបញ្ជាក់ពីកីឡាករ១១នាក់ដំបូងរៀងខ្លួន។ ប៉ុន្តែបន្តិចក្រោយមក បន្ទាប់ពីម៉ោងចាប់ផ្តើមដំបូងនៅការប្រកួត ព័ត៌មានត្រូវបានផ្លាស់ប្តូរទៅវិញ គឺត្រូវបានគេបញ្ជាក់ថាការប្រកួតនេះនឹងត្រូវលេងនៅថ្ងៃក្រោយ៕