កីឡា

Premier League ៖ តើក្រុមបិសាចក្រហម Manchester United នឹងឈ្នះក្រុមហង្សក្រហម Liverpool លើសពីពីរគ្រាប់បានឬអត់?

image

គូប្រជែងដ៏ជូរចត់រវាងក្រុមបិសាចក្រហម Manchester United និងហង្សក្រហម Liverpool នឹងបន្តភាពប្រទូសរ៉ាយនៅរាត្រីថ្ងៃអាទិត្យនេះ នៅពេលដែលក្លិបជោគជ័យបំផុតទាំង២របស់បាល់ទាត់អង់គ្លេសត្រូវប្រកួតនៅឯកីឡដ្ឋាន Old Trafford វេលាម៉ោង១០៖៣០នាទី (ម៉ោងនៅកម្ពុជា)។

ក្រុមម្ចាស់ផ្ទះ Manchester United បានរក្សាកៅអីចំណាត់ថ្នាក់កំពូលទាំង៤ (Top 4) ប្រកបដោយប្រសិទ្ធភាព និងធានាកៅអីនៅ Champions League នារដូវកាលក្រោយជាមួយនឹងជ័យជម្នះលើគូប្រជែងដ៏អស្ចារ្យរបស់ពួកគេ ខណៈ Liverpool មានការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីមានឱកាសលេង Champions League វគ្គជម្រុះឆ្នាំក្រោយដូចគ្នា។

ជ័យជម្នះសម្រាប់ Manchester City ក្នុងលទ្ធផលបច្ចេកទេស ២-០ លើក្រុម Crystal Palace នៅយប់ថ្ងៃសៅរ៍កន្លងទៅនេះ នឹងធ្វើឱ្យក្រុម Manchester United ចាំបាច់ត្រូវចៀសវាងបរាជ័យនៅក្នុងការប្រកួតនេះ ដើម្បីរារាំងគូប្រជែងក្នុងស្រុករបស់ពួកគេ មិនឱ្យក្លាយជាម្ចាស់ជើងឯកក្របខណ្ឌ Premier League ភ្លាមៗនោះឡើយ ហើយនៅសល់បួនប្រកួតទៀត។

អ្នកសុទិដ្ឋិនិយមនឹងចង្អុលបង្ហាញថា យ៉ាងហោចណាស់ក្រុមហង្សក្រហម Liverpool បានបញ្ឈប់ការចាញ់ហើយ។ ក្នុងនោះមានការប្រកួតលីគមិនដែលចាញ់៥ ប្រកួតនាពេលបច្ចុប្បន្នរបស់ពួកគេ ដែលមានការឈ្នះ៣ លើក និងស្មើ ២ លើក គឺជាទម្រង់លេងដ៏ល្អបំផុតរបស់ពួកគេក្នុងរដូវកាលនេះ។

ទោះយ៉ាងណាជាមួយនឹងគម្លាត៤ ពិន្ទុ ពីក្រុមតោខៀវ Chelsea នឹងឈានដល់ចុងសប្តាហ៍នេះ ហើយលោកគ្រូបង្វឹក Jurgen Klopp នឹងដឹងថាមានតែការឈ្នះទេដែលអាចធ្វើបាន ព្រោះបានការខកចិត្តដ៏ធំ ចំពោះហេតុការណ៍កាលពីសប្ដាហ៍មុន នៅក្នុងការពិតដែលថាក្រុមរបស់គាត់បានបង្កើតឱកាសគ្រប់គ្រាន់ដើម្បីបានឈ្នះការប្រកួត Newcastle ក្នុងរយៈពេលជិតចប់តង់ទី២ទៅហើយ មុនពេលការរកគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែមសម្រាប់របួស ដោយកីឡាករ Joe Willock ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Manchester United ២-២ Liverpool។

ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!៕